Untitled 1

Hugo Lloris សង្គ្រោះ​បាល់​មួយ​ជើង​ដ៏​អស្ចារ្យ​របស់ Chicharito កុំ​អី Spurs ត្រូវ​ចាញ់ Leverkusen

    ​Bayer Leverkusen បាន​ធ្វើជា​ម្ចាស់ផ្ទះ​ទទួលភ្ញៀវ Tottenham Hotspur ក្នុងជំនួប Champions League ដ៏​ល្អមើល​រវាង​ក្រុម​អាល្លឺម៉ង់​និង​អង់គ្លេស​នេះ​កាលពី​យប់មិញ​។​

​    ​Spurs មិនបាន​រីករាយ​ជាមួយនឹង​ការចាប់ផ្តើម​ដ៏​អស្ចារ្យ​ទៅកាន់​ដំណើរ​ប្រជែង​ពាន​អឺរ៉ុប​របស់​ពួកគេ​នោះឡើយ ដូច្នេះហើយ​ទើប​ពួកគេ​ត្រូវ​ធ្វើយ៉ាងណា​ដើម្បី​ចៀសវាង​បរាជ័យ​ឱ្យខាងតែបាន​កាលពី​យប់​មិញ​នេះ​។​

​    ​ហើយ​ត្រូវ​អរគុណ​ទៅដល់ Hugo Lloris ដែល​ពួកគេ​អាច​ត្រឡប់ទៅផ្ទះ​វិញ​ជាមួយនឹង​មួយ​ពិន្ទុ​ក្នុង​ដៃ​។​

​    ​ដោយសារតែ​អ្នកចាំទី​ដៃ​ទីមួយ​ក្រុមបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​សង្គ្រោះ​បាល់​ដ៏​អស្ចារ្យ​ពី​ការ​ស៊ុត​របស់​កីឡាករ​សញ្ជាតិ​ម៉ិ​ក​ស៊ិ​ក Chicharito កុំ​អី Tottenham ត្រូវ​ចាញ់​បាត់ទៅហើយ​។​

​    ​អតីត​កីឡាករ​របស់​បិសាច​ក្រហម Manchester United កីឡាករ Javier ‘Chicharito’ Hernandez បាន​ប្រាកដ​ក្នុង​ខ្លួន​ខ្លាំងណាស់​ថា​គាត់​ជា​អ្នករក​គ្រាប់​បាល់​ជូន​ដល់ Leverkusen ប៉ុន្តែ​ប្រព័ន្ធ​បច្ចេកវិជ្ជា​សម្រាប់​ចាប់កំហុស​គ្រាប់​បាល់ បាន​បង្ហាញថា Lloris ធ្វើបាន​សម្រេច​គ្រប់គ្រាន់​ដើម្បី​រក្សា​បាល់​នោះ​មិន​ឱ្យចូល​ទី​។ ចុងក្រោយ​គឺ​បញ្ចប់​ត្រឹម ០-០៕

 

មតិយោបល់