Unnamed %282%29

តែមួយប៉ព្រិចភ្នែក​តែប៉ុណ្ណោះ​ឃាតករ​ឈាម​ត្រជាក់​ឆក់យក​ជីវិត​បុរស​២​នាក់

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​នា​វេលា​ម៉ោង​៦​ និង​៥៥​នាទី​យប់​ថ្ងៃទី​១៨​ តុលា ​ឆ្នាំ​២០១៦​ លើផ្លូវ​ជាតិ​លេខ​១ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥៩-៦០​នៅក្នុង​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល រវាង​រថយន្ត​ និង​ម៉ូតូ​បណ្ដាលឱ្យ​អ្នកជិះ​ម៉ូតូ ស្លាប់​នៅនឹងកន្លែង​កើតហេតុ ២​ នាក់ (​ប្រុស​) ខូចខាត​ម៉ូតូ ​០១​ គ្រឿង​ និង​រថយន្ត​ ០១​ គ្រឿង ហើយ​អ្នកបើកបរ​រថយន្តរ​ត់​គេចខ្លួនបាត់​។​

    ប៉ូលិស​និយាយថា ភាគី​ខាង​ម៉ូតូ​រងគ្រោះ​ស្លាប់ ចំនួន​ ​០២​ នាក់​គឺ​ ១-​ឈ្មោះ ធី រាជ ភេទ​ប្រុស ​អាយុ​ ១៦ ​ឆ្នាំ​ជនជាតិខ្មែរ​មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្ដាល បាន​ស្លាប់​នៅ​កន្លែងកើតហេតុ ជា​អ្នកបើកបរ​ម៉ូតូ ម៉ាក​ហុងដា​គុប ​(50) ​ពណ៌​ស្លែ​គ្មាន​ស្លាក​លេខ​មាន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ និង​២-​ឈ្មោះ ខេ​ម រដ្ឋា ភេទ​ប្រុស​ អាយុ ២៥​ ឆ្នាំ ជនជាតិខ្មែរ មុខ​កសិករ​មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​ស្លាប់​នៅ​កន្លែងកើតហេតុ (​រួម​ដំណើរ​)​ មិនបាន​ពាក់មួក​ការពារ​សុវត្ថិភាព​ទាំងពីរ​នាក់​។​

    ចំណែក​ភាគី​រថយន្ត​ (​រត់គេចខ្លួន​បាត់​)​ បើកបរ​រថយន្ត​ម៉ាក ​LEXUS RX300 ពាក់​ស្លាក​លេខ ភ្នំពេញ​ 2N-1756 ពណ៌​ទឹកប្រាក់​ទិសដៅ​ភ្នំពេញ​-​អ្នក​លឿង ពី​ជើង​ទៅ​ត្បូង​ដោយ​មធ្យោបាយ​ទាំងពីរ​បើកបរ​បញ្ច្រាស​ទិស​គ្នា​ហើយ​មូលហេតុ​បណ្ដាលមកពី​អ្នកបើកបរ​ទាំងពីរ​បើ​កបរ​ខ្វះ​ការប្រុងប្រយ័ត្ន​ទើប​បណ្ដាល​ឱ្យមាន​ករណី​គ្រោះថ្នាក់​នេះ​កើតឡើង​តែម្ដង​។​

    ចំណែក​សាកសព​ប៉ូលិស​បានប្រគល់​ទៅ​ឱ្យក្រុមគ្រួសារ​រួចរាល់​អស់ហើយ​។​ រីឯ​វត្ថុតាង​ទាំងពីរ​យកមក​រក្សាទុក​នៅ​កន្លែង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​។​ ក្នុងករណីនេះ​ប៉ូលិស​កំពុងធ្វើការ​ស្រាវជ្រាវ​បន្ត​ដើម្បី​កសាង​សុំ​ណុំ​រឿង​តាម​នីតិវិធី​៕

មតិយោបល់