adverise with khmeread Unnamed %286%29

ក្មេងប្រុស​អាយុ​ ​១០ ​ឆ្នាំ​លង់ទឹក​ទន្លេ​ស្លាប់​នៅ​កោះសូទិន​

    កំពង់ចាម ៖ មាន​ក្មេង​ម្នាក់​បាន​លង់ទឹក​ទន្លេ ស្លាប់ ដោយសារ​មកលេង​ទឹកមុខ​ទ្វារ​ទឹក​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៦ នៅវេលា​ម៉ោង​១​ និង​៣០​នាទី នៅ​ចំណុច​ទ្វារ​ទឹក​ចិន ស្ថិតក្នុង​ភូមិ​រកា​កោង​ត្បូង ​ឃុំ​មហាលាភ ស្រុក​កោះសូទិន ខេត្តកំពង់ចាម​។​

    សមត្ថកិច្ច​បានឱ្យដឹង​ថា ក្មេងប្រុស​រងគ្រោះ​ឈ្មោះ ធន  ម៉េង​លី អាយុ​១០​ឆ្នាំ​​រស់នៅ​ភូមិ​រកា​កោង​ជើង ឃុំ​មហាលាភ ស្រុ​កោះសូទិន ខេត្តកំពង់ចាម មាន​ឪពុក​ឈ្មោះ​ ឡាង ធន អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ ហៃ ចាន់ណា អាយុ​៤០​ឆ្នាំ បច្ចុប្បន្ន​ទៅរក​ស៊ី​នៅ​ភ្នំពេញ ហើយ​បាន​ផ្ញើ​កូន​នឹង​បងស្រី​បង្កើត​ជួយ​មើលថែ៕

adverise with khmeread

មតិយោបល់