Unnamed

ឃាត់​បុរស​ម្នាក់​យកលុយ​អង្គការ​ជាង​៨​លាន​រៀល​ចាយ​អស់​

    កណ្តាល ៖ បុរស​ម្នាក់​មានមុខរ​បរម​ន្ដ្រី​ឥណទាន​របស់ ​"​អ​ង្អ​ការលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ​"​ ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ល្ងាច​ថ្ងៃទី១៨ ​តុលា ​ឆ្នាំ​២០១៦​ ក្នុងករណី​រំលោភ​លើ​ទំនុក​ចិ​ត្តប​ន្ទា​ប់​ពី​ទទួលបាន​បណ្តឹង​នៅ​ថ្ងៃទី​១៧ ​តុលា​ ២០១៦ វេលា​ម៉ោង​៣ ​និង​៣០​នាទី​រសៀល​នៅ​ចំណុច សាខា​អង្គការ​លើ​ស្ទួយ​សេដ្ឋកិច្ច​គ្រួសារ រីករាយ ស្ថិត​ភូមិ​ព្រែក​ថ្មី​ ឃុំព្រែក​អំបិល ស្រុក​ស្អាង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ​ ប៊ុត បាន ភេទ​ប្រុស អាយុ​ ២៨​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ ប្រធាន "​អង្គការ​លើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ"​។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ញ៉េ​ង ស្រ៊ាង ភេទ​ប្រុស ​អាយុ ២៤ ​ឆ្នាំ​ជនជាតិ ខ្មែរ​មាន​ទីលំនៅ​ភូមិ​ពោធិ​រាមា ឃុំព្រែក​ស្ដី​ ស្រុក​កោះធំ ខេត្ត​ក​ណ្កា​ល មុខរបរ​មន្ដ្រី​ឥណទាន​របស់​អ​ង្គ​ការលើកស្ទួយ​សេដ្ឋកិច្ច​គ្រួសារ​រីករាយ​។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃកើតហេតុ​ខាងលើ​មានឈ្មោះ ប៊ុត បាន បាន​ប្ដឹង​ជ​នស​ង្ស័យ​ខាងលើ​ពីបទ​រំលោភ​លើ​ទំនុកចិត្ត ដោយ​ចោទប្រកាន់ថា​បាន​កិបកេង យកលុយ​របស់​អង្គការ​ខាងលើ​សរុប​ចំនួន ៨.៦១៥.៣០០ ​រៀល (​ប្រាំបី​លាន​ប្រាំមួយរយ​ដប់​ប្រាំ​ពាន់​បី​រយ​រៀល​គត់​)។​

    ក្រោយពេល​ទទួលបាន​នូវ​ពាក្យបណ្តឹង​ភ្លាម សមត្ថកិច្ច​ក៏បានធ្វើកា​រ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ ដើម្បី​សួរនាំ។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ​ ញ៉េ​ង ស្រ៊ាង (​ជនសង្ស័យ​) បាន​សារភាពថា ខ្លួន​ពិតជា​បាន កិបកេង​លុយ​របស់​អ​ង្គការ​ខាងលើ​ដោយ​មិន​យកលុយ​នេះ​ប្រគល់​ដៃ​អតិថិជន និង​លុយ​ដែល​អតិថិជន​បង់​រំ​លោះ​មក​អង្គការ លុយ​ខាងលើនេះ​គឺ​ឈ្មោះ​ ញ៉េ​ង ស្រ៊ាង យកទៅ​សងបំណុល​ក្នុង​គ្រួសារ​របស់ខ្លួន និង​បាន​ចាយវាយ​ដោយ​ខ្លួ​ខ​ឯង​ផ្ទាល់​តែម្ដង​។​

    លុះ​នៅវេលា​ម៉ោង៤ ​និង​២៥​នាទី ល្ងាច​ថ្ងៃទី​១៨ ​តុលា ​ឆ្នាំ​២០១៦ ដោយ​ទទួលបញ្ជា​ពី លោក​ លឹម សុគ​ន្ថា ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្តកណ្ដាល បាន​បញ្ជា​ឱ្យ​ប៉ូលិស​ស្រុក​ស្អាង​ឃាត់ខ្លួន​ឈ្មោះ ញ៉េ​ង ស្រ៊ាង ដើម្បី​បន្ដ​ប្រមូលផ្ដុំ​សំណុំរឿង​តាម​និ​តី​វិធី៕

មតិយោបល់