adverise with khmeread 397b9b1b00000578 3847324 image a 54 1476788335985

Gerard Pique និង Luis Suarez ប៊ិះ​វាយតប់​គ្នា​ពេល​ហ្វឹកហាត់ ខណៈ Barcelona ត្រៀម​ទទួល Manchester City យប់​នេះ​

    ​អ្នកមាន​បុណ្យ Barcelona បានបង្ហាញ​កំសួល​ដ៏​ក្តៅគគុក សម្រាប់​ការប្រកួត Champions League ជាមួយ​មេឃ​ខៀវ Manchester City នា​យប់​ថ្ងៃ​ពុធ​នេះ ខណៈដែល Gerard Pique និង Luis Suarez ប៊ិះ​នឹង​រក​វាយតប់​គ្នា​ក្នុងអំឡុង​ការហ្វឹកហាត់​។​

​    ​Lionel Messi និង Neymar បាន​ចូលមក​ឃាត់ ខណៈដែល​ខ្សែការពារ Pique បាន​សម្តែង​កាយវិការ​ឆ្កាង​ដៃ​ឆ្កាង​ជើង និង​និយាយ​តឹងសរសៃក​ដាក់​ខ្សែប្រយុទ្ធ​អន្តរជាតិ​អ៊ុយ​រូ​ហ្គា​យ Suarez អំឡុង​ការហ្វឹកហាត់​នៅឯ​ជំរំ​ហ្វឹកហាត់​របស់​ពួកគេ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​ក្នុងប្រទេស​អេ​ស្ប៉ា​ញ​។​

​    ​នៅក្នុង​ហេតុការណ៍​មួយ​នេះ Neymar បាន​ចេញមក​រុញ Pique ឱ្យ​ថយ​ចេញ ប៉ុន្តែ​ជម្លោះ​នោះ​ត្រូវបាន​ដោះស្រាយ​យ៉ាង​ឆាប់រហ័ស​វិញ ហើយ​អ្នក​ទាំងពីរ​ក៏បាន​បង្ហាញ​ពី​ស្នាមញញឹម​ទៅវិញទៅមក​ផងដែរ​បន្ទាប់ពីនោះ​៕

adverise with khmeread

មតិយោបល់