adverise with khmeread 14795925 1150363988383808 95559534 o

ឃាត់​បុរស​វ័យ​៥០​ឆ្នាំ​ទិញ​គ្រឿងញៀន​ពី​ស្ទឹងមានជ័យ​លក់​នៅ​ក្រុង​តាខ្មៅ​

    កណ្តាល ៖ បុរស​មាន​វ័យ​៥០​ឆ្នាំ​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ នា​ថ្ងៃទី​១៨​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង១១​ និង​៣០​នាទី យប់​នៅ​ចំណុច​ផ្លូវ​១០៧ ​ភូមិ​.​សង្កាត់​.​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា​ជនសង្ស័យ​ឈ្មោះ​ ពេ​ជ្យ សារី ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រពើ​ហា​កើត សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​មិន​ពិតប្រាកដ។​ វត្ថុតាង​ចាប់យក ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជារ​ធាតុ​ញៀន​០៣​កញ្ចប់​មធ្យម​,​ ម៉ូតូ​១​គ្រឿង​ម៉ាក​C125 ​សេរី​២០១០​ ពណ៌​ខ្មៅ ស្លាកលេខ​ភ្នំពេញ ​1AO-9847, ​លុយ​ដុល្លារ​ក្លែងក្លាយ ​៦៥ ​ដុល្លារ​ និង​កាបូប​លុយ​ពណ៌​ខ្មៅ ១​។​

    ប៉ូលិស​បន្តថា កាលពី​វេលា​កើតហេតុ​ខាងលើ កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន និង​កម្លាំង​អន្តរាគមន៍​ក្រុង​តាខ្មៅ​បានចេញ​ល្បាត បានឃើញ​ជនសង្ស័យ​កំពុង​អង្គុយ​លើ​ម៉ូតូ​។​ ដោយមាន​ការសង្ស័យ រួច​បានធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ​ក្នុង​ខ្លួន​រកឃើញ​វត្ថុតាង​ដូចខាងលើ។​

    តាម​ការសាកសួរ​ជនសង្ស័យ​បាន​ឆ្លើយថា ថ្នាំញៀន​ខាងលើ​គឺ​ទិញ​ពី​ឈ្មោះ​ ម៉ាប់ ភេទ​​ប្រុស អាយុ​៣០​ឆ្នាំ នៅ​ម្តុំ​ស្ទឹងមានជ័យ។​

    បច្ចុប្បន្ន​ជនសង្ស័យ​រួមជាមួយ​វត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ក្រុង​តាខ្មៅ​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread

មតិយោបល់