adverise with khmeread Untitled 1

Angelina Jolie បង្ហាញមុខ​លើកទីមួយ​ក្រោយ​លែងលះ Brad Pitt តែ​ស្គម​ឡើង​ចេញ​ទ្រនង់ខ្នង​

    ​Angelina Jolie ត្រូវបាន​គេ​ប្រទះឃើញ​ជា​លើកដំបូង ចាប់តាំងពី​លែងលះ​ពី Brad Pitt ។​

​    ​តារា​សម្ដែង​វ័យ ៤១ ឆ្នាំ ត្រូវបាន​គេ​ឃើញ​នាំ​កូន​ប្រាំមួយ​នាក់​ដើរចេញ​ក្រៅ មានដូចជា Maddox, Pax, Zahara, Shiloh និង​កូនភ្លោះ Vivienne និង Knox ក្នុង​ទីក្រុង Los Angeles កាលពី​ថ្ងៃអាទិត្យ ជា​កន្លែង​ដែល​ពួកគេ​ជួល​ផ្ទះ​រស់នៅ​។​

​    ​ដើរ​ដោយ​ជើង​ទទេរ​ទៅលើផ្ទះ​ជាមួយនឹង​កូន​របស់​នាង ម្ដាយកូន​ប្រាំមួយ​នាក់​នេះ​ឃើញ​រាង​ឡើង​ស្គម និង​ចេញ​ទ្រនង់​ឆ្អឹងខ្នង​។​

​    ​យោងតាម​វេ​ប​សាយ ET ពួកគេ​បាន​ទៅលេង​ឆ្នេរសមុទ្រ​ទាំង​គ្រួសារ មុនពេល​ទៅ​មើល​ដី​ផ្ទះ​ពួកគេ ដោយ​ចំណាយពេល​មួយ​ម៉ោង​នៅ​ទីនោះ​។​

​    ​ដោយឡែក Angelina ក៏បាន​ដាក់​អ្នកយាម​សុវត្ថិភាព​យ៉ាង​តឹងរ៉ឹង​ដើម្បី​ការពារ​កូនៗ​របស់​នាង​ផងដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់