Diego costa chelsea leicester 151016 82ty9oytbz3az2pp3wzlbc1j

ផ្អែក​តាម​ស្ថិតិ Diego Costa ជា​កីឡាករ​ខ្លាំង​ស៊ុត​ជាង Didier Drogba និង Frank Lampard

    ​ទម្រង់​លេង​ដ៏​គួរឱ្យខ្លាច​របស់ Diego Costa នៅ​ចំពោះមុខ​សំណាញ់​ទី បាន​ក្លាយទៅជា​សមិទ្ធិផល​ដ៏​ល្អ​បំផុត​សម្រាប់ លោក Antonio Conte ចាប់តាំងពី​ការធ្វើដំណើរ​មកដល់រ​បស់​គាត់​មក​ទឹកដី​ក្រុម​តោ​ខៀវ Chelsea ខណៈដែល​តារាបាល់ទាត់​អន្តរជាតិ​រូបនេះ បាន​ឈរ​នៅលើ​កំពូល​តារាង​នៃ​អ្នករក​គ្រាប់​បាល់​ច្រើនជាងគេ​ក្នុង​លី​ក​កំពូល​អង់គ្លេស Premier League ។​

​    ​អតីត​ខ្សែប្រយុទ្ធ​របស់ Atletico Madrid រូបនេះ រក​គ្រាប់​បាល់​បាន​ចំនួន​ប្រាំពីរ​គ្រាប់​ក្នុងការ​ប្រកួត​ចំនួន​ប្រាំបី​លើក​របស់ខ្លួន​ក្នុង​រដូវ​កាល​នេះ និង​បានធ្វើការ​នាំមុខ​ក្នុង​ដំណើរ​ប្រជែង​ដើម្បី​ឈ្នះ​ពានរង្វាន់​ស្បែកជើង​មាស Golden Boot សម្រាប់​រដូវ​កាល ២០១៦/១៧​។​

​    ​ហើយ​ទម្រង់​របស់ Costa មានន័យថា បច្ចុប្បន្ន​គាត់​បាន​វ៉ា​ដាច់​វីរបុរស​ប្រចាំ​តោ​ខៀវ ដូចជា Didier Drogba និង Frank Lampard នៅក្នុង​កំណត់ត្រា​នៃ​ការរក​គ្រាប់​បាល់​របស់ខ្លួន​ផងដែរ​។​

​    ​គាត់​បាន​ស្វែងរក​គ្រាប់​បាល់​បានជា​រៀងរាល់ ១៣២,៦​នាទី ស្ថិតនៅក្នុង​តារាង​កំពូល​អង់គ្លេស ដែល​បាន​នាំមុខ Hernan Crespo ស្ថិតនៅក្នុង​ចំណាត់ថ្នាក់​ទី​ពីរ ដែល​បាន​ស៊ុត​បញ្ចូល​ទី​យ៉ាងហោចណាស់​ចំនួន ១០​គ្រាប់​ផងដែរ​សម្រាប់​អាជីព​របស់គាត់​ក្នុង​ទឹកដី Stamford Bridge ។​

​    ​ហើយ​សម្រាប់​កីឡាករ​បស់ Premier League បច្ចុប្បន្ន មានតែ​ដៃគូ​របស់​មេឃ​ខៀវ Manchester City ពីររូប​ប៉ុណ្ណោះ​រួមមាន Kelechi Iheanacho និង Sergio Aguero ដែល​ស្ថិតក្នុង​កំណត់ត្រា​មួយ​នេះ​៕

មតិយោបល់