adverise with khmeread Unnamed %283%29

បុរស​ម្នាក់​លោត​ចូល​ទឹក​ព្រែ​កលង់​ស្លាប់​នៅ​ស្រុក​កៀនស្វាយ

    កណ្តាល ៖ មាន​ករណី​បុរស​ម្នាក់ បាន​លោត​ចូល​ទឹក​ព្រែក​លង់​ស្លាប់​កើតឡើង​នៅ​ថ្ងៃទី​១៨​ តុលា ​ឆ្នាំ​២០១៦ វេលា​ម៉ោង​១២ ​និង​៣០​នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច​ស្ពាន​ព្រែក​ថ្មី​ភូមិ​កំពង់ស្វាយ​ ឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិ​ស​និយាយថា  ជនរងគ្រោះ​ឈ្មោះ ​ស៊ុំ សេរី ​(​ហៅ​តី​) ​ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​កសិករ​មាន​ទី​លំនៅ​ភូមិ​កំពង់ស្វាយ​ ឃុំ​កំពង់ស្វាយ ​ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល​ (​ស្លាប់​)​។​

    តាម​ការបំភ្លឺ​ពី​អ្នក​នៅចាំ​ដងត្រី​ថា​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​ខាងលើ​ជនរងគ្រោះ​មាន​សភាព​ស្រវឹងស្រា​ ហើយ​បាន​ដើរ​ឡើង​ទៅលើ​ស្ពាន​ព្រែក​ថ្មី​ដែល​ស្ថិតនៅ​ក្នុងភូមិ​កំពង់​ស្វាយ​២ ​ឃុំ​កំពង់ស្វាយ​ ស្រុក​កៀនស្វាយ​ ខេត្តកណ្តាល។ ​បន្ទាប់មក​ក៏លោត​ចុះ​ពីលើ​ស្ពាន​ទៅក្នុង​ទឹក​បាត់​មិនឃើញ​ឡើងមក​វិញ​សោះ​។​

    លុះ​រហូតមកដល់​វេលា​ម៉ោង​១២ ​និង​៣០​នាទី​ថ្ងៃត្រង់​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​ទៅ​ជួល​គេ​ឱ្យ​ចុះ​រាវ​រកក៏ឃើញ​ជនរងគ្រោះ​ស្លាប់​នៅក្នុង​ទឹក​បាត់ទៅហើយ រួច​បាន​យក​​សាកសព​ជ​រងគ្រោះ​មក​ផ្ទះ​និង​បានមក រាយការណ៍​ប្រាប់​កម្លាំង សមត្ថកិច្ច​ប៉ុស្តិ៍​រដ្ឋបាល កំពង់ស្វាយ កម្លាំង​ប៉ុស្តិ៍​សហការ​ជាមួយ​កម្លាំង​ផ្នែក​ជំនាញ អាជ្ញាធរ​មូលដ្ឋាន​​ និង​ក្រុមគ្រួសារ​ជនរងគ្រោះ ចុះ​ពិនិត្យ​សាកសព ពុំមាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ទេ។​

    ប៉ូលិស​សន្និដ្ឋានថា​សាកសព​ស្លាប់​ដោយសារ​លង់ទឹក បានប្រគល់​សព​ជូន​ក្រុមគ្រួសារ យកទៅ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់