adverise with khmeread Unnamed %281%29

មាន​ប្រវត្តិ​ធ្លាប់ប្រើ​គ្រឿងញៀន​...​ឥឡូវ​ចេះ​លួច​ទៀត​ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​

    កណ្តាល ៖ បុរស​ម្នាក់​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១៨​ តុលា  ក្នុងករណី​លួច​កាបូប​លុយ​កាលពី​ថ្ងៃ​១៥ ​តុលា ​២០១៦ ​ម៉ោង​៩​យប់នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី​ក្រុង​តាខ្មៅ ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ទឹម សុ​ផានី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល មុខរបរ​អាជីវករ​។​

    ចំណែក​ជនល្មើស​ឃាត់​ខ្លួន​នៅ​ថ្ងៃទី​១៨ ​តុលា ​២០១៦​ ឈ្មោះ ​ធឿ​ង តូ​យូ​តា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ទីលំនៅ​ភូមិ​ព្រែក​ឬ​ស្សី សង្កាត់​ព្រែក​ឬ​ស្សី ក្រុង​តាខ្មៅ ខេត្តកណ្តាល​ ​មុខរបរ​មិន​ពិតប្រាកដ​។​

    សម្ភារៈបាត់បង់​ ប្រាក់​ដុល្លា​ចំនួន​២១០$, ​ប្រាក់រៀល​មួយចំនួន, ​កាបូបដៃ​ពណ៌​ស​០១, ទូរស័ព្ទដៃ​០១​គ្រឿង​ម៉ាក SAMSUNG ពណ៌​ស និង​វិក័យ​ប​ត្រ​មួយចំនួន។​

​    វត្ថុតាង​ដកហូត ​កាបូបដៃ​ពណ៌​ឈាមជ្រូក​ចំនួន​០១, ​ប្រាក់​ដុល្លា​ចំនួន ​១១​ ដុល្លារ​ និង​ប្រាក់​ខ្មែរ​ចំនួន ​១១.០០០​ រៀល។​

    ប៉ូលិស​បន្តថា នៅវេលា​កើតហេតុ​ខាងលើ ពេលដែល​ជនរងគ្រោះ បានដើរចូល​ទៅក្នុង​បន្ទប់ទឹក​ដោយ​ទុក​កាបូប​លុយ​នៅលើ​ពូក​ក្បែរ​បង្អួចមិនបាន​ខ្ទាស់​គន្លឹះ។ ​ពេលនោះ​ស្រាប់តែ​ជនល្មើស​បាន​ដើរទៅ​បើក​បង្អួច​ក៏​បាន​លូក​យក​កាបូប​របស់​ជនរងគ្រោះ រួច​រត់​គេចខ្លួនបាត់ ខណៈ​ជន​រង​គ្រោះបានដេញតាម​មិនទាន់​។​

    ក្រោយមក​ជនរងគ្រោះ​ក៏បាន​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ព្រែក​ឬ​ស្សី​ ដើម្បី​ជួយ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនល្មើស​។​

    លុះដល់​ថ្ងៃទី​១៨ ​តុលា ​ឆ្នាំ​២០១៦​ ទើប​សមត្ថកិច្ច​ឃាត់ខ្លួន​ជនល្មើស​បានរួម​ទាំង​វត្ថុតាង​ដូចខាងលើ​រួច​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាលក្រុង​តាខ្មៅ​ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី។​

    នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនល្មើស​បាន​ឆ្លើយ​សារភាពថា​ខ្លួន​ពិតជា​បានធ្វើ​សកម្មភាព​លួច​យកលុយ​និង​សម្ភារៈរបស់ជនរងគ្រោះ​ដូចខាងលើ​ពិតប្រាកដ​មែន​។ ចំពោះ​គ្រឿងញៀន​វិញ​ខ្លួន​បាន​ប្រើប្រាស់​រយៈ​ពេល​១​ឆ្នាំ​មកហើយ​៕​

adverise with khmeread

មតិយោបល់