ម្ជុលតែមួយដើមអាចសង្គ្រោះជីវិតមនុស្សពីជំងឺស្ត្រូកបាន។ ដំបូន្មាននេះត្រូវបានផ្តល់ឱ្យដោយសាស្ត្រាចារ្យចិនម្នាក់ ដែលនិយាយថា អ្នកគួរតែមានម្ជុលមួយនៅក្នុងផ្ទះរបស់អ្នក។
នេះគឺជាវិធីដ៏អស្ចារ្យ និងមិនដែលនិយមពីមុនមកទេដើម្បីសង្គ្រោះជីវិតមនុស្សពីជំងឺស្ត្រូក។ សូមចំណាយពេលអានអត្ថបទនេះព្រោះអ្នកនឹងមិនដឹងថាជីវិតរបស់នរណាម្នាក់ថ្ងៃណាមួយនឹងពឹងផ្អែកលើអ្នកនោះឡើយ។
នៅពេលមនុស្សម្នាក់កំពុងកើតស្ត្រូក សរសៃឈាមឆ្មារៗនៃខួរក្បាលចាប់ផ្តើមរហែកបន្តិចម្តងៗ។ ខួរក្បាលរបស់អ្នកជំងឺពុំទទួលបានអុកស៊ីសែនគ្រប់គ្រាន់នោះទេ ជាហេតុធ្វើឱ្យកោសិកាខួរក្បាលងាប់។ ការនេះតម្រូវឱ្យមានការជួយផ្នែកវេជ្ជសាស្ត្រជាបន្ទាន់!
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនអំពីរបៀបបញ្ចេញប្រតិកម្មចំពោះស្ថានភាពបែបនេះ និងរបៀបសង្គ្រោះជីវិតមនុស្សពីជំងឺស្ត្រូក៖
១. ដំបូង ត្រូវធ្វើអារម្មណ៍ឱ្យស្ងប់ ហើយមិនត្រូវលើកដាក់មនុស្សដែលកើតស្ត្រូកនោះឡើយ។ វាជាការប្រសើរដែលត្រូវប្រើម្ជុលវិទ្យាសាស្ត្រ ប៉ុន្តែប្រសិនបើអ្នកពុំមានប្រភេទម្ជុលនេះនៅផ្ទះទេ ម្ជុលធម្មតាក៏អាចជួយបានដែរ។
២. ប្រសិនបើអ្នកប្រើម្ជុលធម្មតា ត្រូវធ្វើការសម្លាប់មេរោគជាមុនសិន (ដាក់លើភ្លើង ដែកកែះ ឬទាន) មុននឹងប្រើវា។ ក្រោយរំងាប់មេរោគរួច ត្រូវយកម្ជុលចាក់ទៅលើចុងម្រាមដៃទាំង ១០ ឱ្យបានឆាប់រហ័សកាន់តែល្អ។
៣. រង់ចាំឱ្យឈាមហូរ ហើយប្រសិនបើឈាមមិនហូរទេ ត្រូវច្របាច់ម្រាមដៃឱ្យឈាមហូរចេញ។
៤. នៅពេលឈាមហូរចេញពីចុងម្រាមដៃទាំង ១០ ហើយនោះ អ្នកជំងឺនឹងចាប់ផ្តើមដឹងខ្លួនឡើងវិញ។
៥. ប្រសិនបើមាត់របស់អ្នកជំងឺវៀច ត្រូវឈ្លីត្រង់ត្រចៀករហូតដល់ឡើងក្រហម ដើម្បីសម្រួលដល់លំហូរឈាមឱ្យប្រសើរឡើងវិញ។
៦. រួចយកម្ជុលចាក់លើផ្នែកទន់ៗនៃទងត្រចៀករហូតដល់ហូរឈាមពីរដំណក់។
៧. ពីរបីនាទីក្រោយមក មាត់របស់អ្នកជំងឺនឹងវិលមកសភាពដើមវិញ។
អ្នកអាចរង់ចាំមួយសន្ទុះសិនសឹមគាត់ដឹងខ្លួនស្រួលបួល រួចបញ្ជូនគាត់ទៅមន្ទីរពេទ្យជាបន្ទាន់។ នេះគឺជាវិធីសាស្ត្របុរាណចិនដែលបានប្រើប្រាស់ជាយូរលង់ណាស់មកហើយ។ អ្នកជំនាញចិនអះអាងថា វិធីសាស្ត្រនេះមានប្រសិទ្ធភាព ១០០ ភាគរយ ហើយវាពិតជាអាចជួយអ្នកដើម្បីសង្គ្រោះជីវិតមនុស្សពីជំងឺស្ត្រូកបាន៕
