adverise with khmeread Untitled 1

រូប​មួយ​ប្លង់​នេះ ត្រូវ​ពួក​អ្នក​ស្អប់ Ronaldo កាត់ត​ចែកគ្នា​សើច​ព្រាត​

    ​គេ​ដឹង​ហើយ​ថា Cristiano Ronaldo គឺជា​មនុស្ស​ដែល​មិនសូវ​ខ្វល់​នឹង​ពាក្យ​និន្ទា​អត់​បានការ ហើយ​រូបភាព​កាលពីពេល​ថ្មីៗ​នេះ​ដែល​គាត់​បាន​បង្ហោះ​ចូលក្នុង​បណ្តាញ​សង្គម ត្រូវបាន​គេ​យកមក​លេងសើច​សប្បាយ​យ៉ាង​ចាស់ដៃ​។​

​    ​កីឡាករ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ​បាន​បង្ហោះ​រូបភាព​រថយន្ត​ថ្មី​ប្រណិត Lamborghini តម្លៃ ៣១៩.៥៧៦ ម៉ឺន​ដុល្លារ​របស់គាត់​កាលពី​ថ្ងៃអាទិត្យ​នៅលើ​បណ្តាញ Instagram ជាមួយ​ការ​រ៉ាយរ៉ាប់​ថា "Bom dia (​អរុណសួស្តី​)"​។​

​    ​ទោះយ៉ាងណា កីឡាករ​វ័យ ៣១ ឆ្នាំ​រូបនេះ​ត្រូវបាន​គេ​យក​រូបភាព​គាត់​ឈរ​នៅ​ជិត​ឡាន​ថ្មី​មក​កាត់ត​ដើម្បី​សើចចំអក​ឱ្យ​គាត់​ពេញ​បណ្តាញ​សង្គម​គ្រប់​ប្រភេទ​៕

adverise with khmeread

មតិយោបល់