adverise with khmeread 1

ប៉ូលិស​ខណ្ឌឫស្សីកែវ​ចាប់ចោរ​ប្លន់​កាប់​យក​ម៉ូតូ ZoomerX ​បាន​ម្នាក់​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌឫស្សីកែវ​បានបង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ឈានដល់​ការបង្ក្រាប​ករណី​ប្លន់​កាប់​នឹង​ដាវ​យក​ម៉ូតូ​ម៉ាក ZoomerX កាលពី​យប់​ថ្ងៃទី​១៤ ​តុលា ​ឆ្នាំ​២០១៦​វេលា​ម៉ោង​១ ​និង​៣០​នាទី​អា​ធ្រា​ត្រ​នៅ​ចំណុច​ផ្លូវលំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ បង្កឡើង​ដោយ​ជនសង្ស័យ​ចំនួន​៣​នាក់ ហើយ​ប៉ូលិស​បង្ក្រាបបាន​ម្នាក់ និង​ដកហូត​ម៉ូតូ​ប្រគល់ជូន​ម្ចាស់​វិញ​ហើយ។​

    ប៉ូលិស​និយាយថា ក្រោយពី​សភាពការណ៍​នេះ​កើតឡើង សមត្ថកិច្ច​ខណ្ឌប៉ុស្តិ៍ បាន​ចុះ​ដល់​កន្លែងកើតហេតុ ព្រមទាំង​កសាង​បណ្តឹង​ពី​ជនរងគ្រោះ​បន្ត​បើក​ការស្រាវជ្រាវ​។ លុះ​មកដល់​ម៉ោង​២​ និង​៣០​នាទី​រសៀល​ថ្ងៃ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​បន្ត​ស្រាវជ្រាវ​ធ្វើឱ្យ​សមាសភាព​ជនសង្ស័យ​ដឹងខ្លួន ហើយក៏​បាន​ជិះ​ម៉ូតូ​ជនរងគ្រោះ​យកមក​ទម្លាក់ចោល​នៅក្នុង​វត្ត​ញាណ​រង្សី សង្កាត់​ស្ទឹងមានជ័យ ហើយ​សមត្ថកិច្ច​ក៏បាន​ដកហូត​ម៉ូតូ​និង​ប្រគល់ជូន​ជនរងគ្រោះ​វិញ​។​

    ប៉ុន្តែ​ចំពោះ​សកម្មភាព​នៃ​ការស្រាវជ្រាវ សមត្ថកិច្ច​នៅតែ​បន្ត​ខិតខំ​ជំរុញ​ក្នុងការ​ស្រាវជ្រាវ ដើម្បី​បង្ក្រាប និង​ឃាត់ខ្លួន​មុខសញ្ញា​ប្រព្រឹត្ត​បទល្មើស​ខាងលើ​យកមក​ទទួលទោស​នៃ​ការអនុវត្ត​ច្បាប់។​

    ជាក់ស្តែង​ប្រតិបត្តិការ​នៃ​ការស្រាវជ្រាវ​នេះ អធិការដ្ឋាន​ប៉ូលិស​បានរៀបចំ​ជា​យន្ត​ការជំនាញ គ្រប់រូប​ភាពប្រែប្រួល​ភារកិច្ច​ពី​ឯកសណ្ឋាន​ចំហរ មក​រូបភាព​ស៊ីវិល​ស៊ើបអង្កេត ដើម្បី​បញ្ឆោត​សមាសភាព និង​បង្វិល​ការចាប់អារម្មណ៍​របស់​ក្រុម​មុខសញ្ញា។​

    ជា​លទ្ធផល​ប៉ូលិស​បានកំណត់​បាន​ភូមិសាស្ត្រ ចរិត​និង​ម៉ោង​ពេល​នៃ​ការធ្វើសកម្មភាព ក្នុងនោះ​ចាប់ពី​ថ្ងៃទី​១៥ ដល់​ថ្ងៃទី​១៧​ តុលា​​ ឆ្នាំ​២០១៦​ ពី​ម៉ោង​១០​យប់ ដល់​ម៉ោង ​៥​ ភ្លឺ​ប៉ូលិស​បានធ្វើការ​ឃាត់ខ្លួន​សមាសភាព​សង្ស័យ​ចំនួន​២​ក្រុម មាន​គ្នា​៨​នាក់ ដោយ​ក្រុម​នេះ​គឺជា​សមាសភាព​ក្រុម​ប្រើប្រាស់​គ្រឿងញៀន។​

    ក្រោយពី​ការឃាត់ខ្លួន​ប៉ូលិស​បាន​ប្រើប្រាស់​វិធានការ​ជំនាញ​យក​ចម្លើយ​ក្នុងចំណោម​៨​នាក់ បាន​ឆ្លើយ​សារភាព​ចំពោះ​សកម្មភាព​ប្លន់​កាលពី​យប់​ថ្ងៃទី​១៤ ​តុលា​គឺ​បង្កឡើង​ដោ​យ​ជនសង្ស័យ​ចំនួន​៣​នាក់ រួមមាន​១-​ឈ្មោះ បុត្រ ភេទ​ប្រុស អាយុ​ប្រហែល​២២​ឆ្នាំ ជនជាតិខ្មែរ​, ២-​ឈ្មោះ រ៉ា ភេទ​ប្រុស ប្រហែល​អាយុ​២១​ឆ្នាំ ជនជាតិខ្មែរ​និង​៣-​ឈ្មោះ​ ជួន វិចិត្រ ហៅ សិ​ដ្ឋ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ​។

    ទទួលបាន​ការយក​ច​ម្លើ​យ​លំអិត​អំពី​អត្តសញ្ញាណ និង​កន្លែង ស្នាក់នៅ​នេះហើយ នៅ​យប់​ថ្ងៃទី​១​៧​ ឈានចូល​ថ្ងៃទី​១៨​ តុលា​ ឆ្នាំ២០១៦​ វេលា​ម៉ោង​១​ និង​៣០​នាទី កម្លាំង​ខណ្ឌ ប៉ុស្តិ៍ និង​ប្រជា​ការពារ បាន​បើក​ការបង្ក្រាប និង​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ដែលជា​ជនដៃដល់​កាប់​ទៅលើ​ជនរងគ្រោះ។​

    បច្ចុប្បន្ន​ប៉ូលិស​បាន និងកំពុង​ក​សាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី​ច្បាប់។ ​ដោយឡែក​ជនសង្ស័យ​ដែលជា​បក្ខពួក​គូកន​ប្រព្រឹត្ត​សកម្មភាព​២​នាក់​ទៀត សមត្ថកិច្ច​កំពុង​បន្ត​ការស្រាវជ្រាវ​តាម​ចាប់​៕


 

adverise with khmeread

មតិយោបល់