adverise with khmeread Untitled 1

តួ​ក្នុង​រឿង Queen Seon Deok រង​ការចោទប្រកាន់​ពីបទ​ពេស្យា​កម្ម​

    ​សារព័ត៌មាន​កូរ៉េ​បាន​រាយការណ៍​ថា ការចោទប្រកាន់​រំលោភបំពាន​ផ្លូវភេទ​ប្រឆាំង​លោក Uhm Tae Woong ត្រូវបាន​ទម្លាក់​ចុះ​វិញ ប៉ុន្ដែ​តារា​សម្ដែង​រូបនេះ​ត្រូវបាន​ចោទប្រកាន់​ពីបទ​ពេស្យា​កម្ម​វិញ​ម្ដង​។​

​    ​បន្ទាប់ពី​ការស៊ើបអង្កេត​យ៉ាង​ហ្មត់ចត់​មួយ បាន​បង្ហាញថា​ការចោទប្រកាន់​លើក​មុន​ដោយ​ស្ត្រី​ម្នាក់​ដែល​អះអាងថា​ត្រូវបាន​រំលោភបំពាន​ផ្លូវភេទ​ដោយ​លោក Uhm Tae Woong គឺជា​រឿងប្រឌិត​។​

​    ​ស្ត្រី​នោះ​និង​ជា​ម្ចាស់​ហាង​លក់ទំនិញ​ម្នាក់ ត្រូវបាន​គេ​ដឹងថា​ផ្សំគំនិត​ក្នុង​ការអះអាង​ក្លែងក្លាយ​នេះ ឥឡូវ​ត្រូវ​ប្រឈមមុខ​នឹង​ការដាក់ទោស​ផងដែរ​។​

​    ​យ៉ាងណាមិញ ប៉ូលិស​បាន​ចោទប្រកាន់​លោក Uhm Tae Woong សម្រាប់​ការចំណាយ​ប្រាក់​លើ​សេវាកម្ម​ផ្លូវភេទ​ជា​សាច់ប្រាក់​នៅ​ហាង​ម៉ាស្សា​មួយ​។ នេះ​បើ​យោងតាម​វេ​ប​សាយ Yonhap News ។​

​    ​បើទោះជា​មានការ​បដិសេធ​រាល់​ការអះអាង​ទាំងនេះ តុលាការ​បាន​រកឃើញ​ភស្ដុតាង​រួចទៅហើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់