adverise with khmeread 14724267 1150401551713385 92156291 o

ប៉ូលិស​វ៉ៃខ្នោះដៃ ថែមខ្នោះជើង លើ​ចោរលួច​ម៉ូតូ​ម្នាក់​នៅ​កំចាយមារ​

    ព្រៃវែង ៖ ប៉ូលិស​ស្រុក​កំចាយមារ បាន​ឃាត់ខ្លួន​ជនសង្ស័យ ម្នាក់​ពីបទ ចូល​កាច់​សោរ​លួច​យក​ម៉ូតូ កាលពី​ថ្ងៃទី​១៨​ តុលា​ ឆ្នាំ​២០១៦​ ម៉ោង​១២​ថ្ងៃត្រង់​នៅ​ចំណុច​ភូមិ​បឹងកក់ ឃុំ​ដូន​កឹង ស្រុក​កំចាយមារ ខេត្តព្រៃវែង។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ ឈ្មោះ អុល អាន ​ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​នៅ​ភូមិ​កើតហេតុ​ខាងលើ ម៉ូតូ​ដែល​ចោរ​ចូល​កាច់​សោ​ម៉ូតូ ១​ គ្រឿង​ម៉ាក​ស្កុ​ត​ពី។​

    ក្រោយពី​បានទទួល​ព័ត៌មាន​ភ្លាម​សមត្ថកិច្ច​បានចេញ​ប្រតិបត្តិការ​និង​ធ្វើការ​ឃាត់ខ្លួន ជនសង្ស័យ ឈ្មោះ​ គង់ ម៉ៅ ភេទ​ប្រុស​ អាយុ២២​ឆ្នាំ រស់នៅ​ភូមិ​ចំការ​ថ្មី ឃុំ​គគី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ។ ប្រតិបត្តិការ​នេះ​សមត្ថកិច្ច ដកហូត វត្ថុតាង​បាន​សោ​ក្រសា លេខ​៨​ចំនួន ០១ និង​សោកា​ច់​ចំនួន​០១​។ ចំណែក​ម៉ូតូ​ប្រគល់ឱ្យ​ទៅ​ម្ចាស់​វិញ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កំចាយមារ ដើម្បី​កសាង​សំណុំរឿង​តាម​និតិ​វិធី​៕

adverise with khmeread

មតិយោបល់