adverise with khmeread 1

ឃាត់​ស្ត្រី​រពឹសដៃ​លួច​កាបូប​លុយ​អ្នកលក់​ខោអាវ​

    កំពង់ធំ ៖ ស្ត្រី​ម្នាក់​រពឹសដៃ​លួច​កាបូប​លុយ​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៨​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ព្រឹក​នៅ​ផ្សារ​កំពង់ថ្ម ក្នុងភូមិ​ត្រស់​ឃុំ​ប​ល្ល័​ង្គ ស្រុក​បារាយណ៍​ខេត្តកំពង់ធំ​ បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​កាបូប​យកលុយ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ​ឈាង ច​ន់ ណា ភេទ​ស្រី​ អាយុ​៣៧​ឆ្នាំ​នៅ​ភូមិ​ព្រៃ​តា​ត្រាវ​ ឃុំ​ប​ល្ល​ង្គ មុខរបរ​លក់​ខោអាវ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​សុខ វី ភេទស្រី​(​មាន​ទីលំនៅ​មិន​ពិតប្រាកដ​)​ បាន​លូក​លួច​លុយ​ក្នុង​កាបូប​ ត្រូវ​ម្ចាស់​ទាន់​ចាប់​ជាប់​ហើយ​រាយការណ៍​ឱ្យ​សមត្ថកិច្ច។​

    តាម​ចម្លើយ​ជនសង្ស័យ​បាន​ឆ្លើយថា នៅ​ព្រឹក​មិញ ​(១៨​តុលា​)​ នេះ​ខ្លួន​បាន​ឡើង​រថយន្ត​តាក់ស៊ី​តួ​រី​ស​ជិះ​ពី​គល់ស្ពាន​ជ្រោយចង្វារ​ឆ្ពោះ​មក​ផ្សារ​កំពង់ថ្ម​។ ​លុះ​មកដល់​ឃើញ​ជនរងគ្រោះ​កំពុង​លក់​ខោអាវ​ហើយ​ខ្លួន​បាន​តថ្លៃ​ខោអាវ​។ ពេល​ម្ចាស់​កំពុង​ឈោង​យក​ខោអាវ​ឱ្យមើល ជនសង្ស័យ​ក៏​ធ្វើ​សកម្មភាព​លួច​លូក​យកលុយ​តែម្តង តែ​ម្ចាស់​ឃើញ​ទាន់​ចាប់​ឃាត់​ប្រគល់ឱ្យសមត្ថកិច្ច​។​

    ប៉ូលិស​បន្តថា វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន អត្តសញ្ញាណ​ប័​ណ្ណ​ចំនួន​៣​សន្លឹក ​និង​កងដៃ​កាឡៃ ១​។​ ជនសង្ស័យ​ឃាត់ខ្លួន​បញ្ជូនមក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​បារាយណ៍​ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់