adverise with khmeread Unnamed %283%29

ក្របី​៨​ក្បាល​ដែល​ចោរលួច​....​ត្រូវបាន​ប៉ូលិស​ប្រគល់ឱ្យ​ម្ចាស់​វិញ​

    ក្រចេះ ៖ សត្វ​ក្របី​ញី ឈ្មោល​តូចធំ​ចំនួន​៨​ក្បាល ត្រូវបាន​ប៉ូលិស​ធ្វើការ​ប្រគល់​ទៅឱ្យ​ម្ចាស់​ដើម​វិញ​នៅ​ថ្ងៃទី​១៩ តុលា ឆ្នាំ​២០១៦​នេះ  បន្ទាប់ពី​មានការ​បង្ក្រាប​ទប់ស្កាត់​អំពើរ​លួច​ទាន់ពេល បាន​រយៈពេល​មួយថ្ងៃ​រួចមក​។​

    លោក​វរសេនីយ៍ទោ ចាន់ សុ​ផល្លា អធិការ​ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​បានឱ្យដឹងថា​ក្របី​ទាំង នេះ​សុទ្ធតែមាន​ម្ចាស់​រស់នៅ​ឃុំ​វ​ឌ្ឍ​នះ ស្រុក​សំបូរ  ហើយក៏​ត្រូវបាន​ជនល្មើស​បាន​លួច​ដឹក​កៀង​ទុក​ក្នុងព្រៃ ដើម្បី​រក​ឱកាស​ដឹក​ចេញ​។​

    លោក​អធិការ​ស្រុក​បាន​អះអាងថា បើទោះបីជា​នៅ​តំបន់​ស្រុក​ព្រែក​ប្រសព្វ​ស្ថានភាព​ភូមិសាស្ត្រ​មាន​ភាពស្មុគស្មាញ​បន្តិច​យ៉ាងណាក្តី តែ​ដើម្បី​ពង្រឹង​កិច្ចការងារ​សន្តិសុខ​ក្នុង​មូលដ្ឋាន​ឱ្យមាន​សុវត្ថិភាព​ដូច​ទៅតាម​ទិសដៅ​ផែនការ​របស់លោក​ឧ​ត្ត​ម​សេនីយ៍ លន់ សុផាត ស្នងការ​នគរបាល​ខេត្ត លោក​និង​បន្ត​ដឹកនាំ​មន្ត្រី​ដើម្បី​អនុវត្ត​កិច្ចការងារ​ពង្រឹង​សន្តិសុខ​ឱ្យទទួល​បាន​ជោគជ័យ​បន្ថែមទៀត​។​

    គួររំលឹកថា កម្លាំង​ប៉ូលិស​ស្រុក​ព្រែក​ប្រសព្វ​បាន​ស្ទាក់​ឃាត់រ​ថយ​ន្ថ​ដឹក​ក្របី​១​គ្រឿង​នៅ​ចំណុច​ក្បាលស្ពាន​បឹង​រៃ ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ​កាលពី​វេលា​ម៉ោង ១​កន្លះ​យប់​រំលង​អា​ធ្រា​ត្រ​នៅ​ថ្ងៃទី​១៨ ​ខែតុលា​ ឆ្នាំ​២០១៦​នេះ ដកហូត​បាន​សត្វ​ក្របី​៨​ក្បាល​។​

    ប៉ូលិស​និយាយថា នៅពេល​ប៉ូលិស​កំពុង​ឃាត់ ស្រាប់តែ​អ្នកបើកបរ​រថយន្ត​បាន​លោត​រត់​គេចខ្លួនបាត់ ហើយ​បាន​បន្សល់ទុក​រថយន្ត ​០១ ​គ្រឿង​ពណ៌​ខៀវ​ចំណុះ​២​តោន​កន្លះ​និង​ក្របី​ចំនួន​៨​ក្បាល៕

adverise with khmeread

មតិយោបល់