adverise with khmeread Saudi execution

យល់​ច្បាប់​មិន​យល់​ញាតិ​! អា​រ៉ា​ប៊ី​សា​អូឌីត​ប្រហារជីវិត​ព្រះអង្គម្ចាស់​មួយអង្គ​ពីបទ​មនុស្សឃាត​

    ​អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃទី ១៨ ខែតុលា​បាន​កាត់ទោស​ប្រហារជីវិត​សមាជិកគ្រួសារ​រាជ្យ​វង្ស​មួយអង្គ​ពីបទ​មនុស្សឃាត​។ នេះ​ជា​ករណី​ដ៏​កម្រ​មួយ​ដែល​កើតឡើង​ចំពោះ​សមាជិក​រាជ្យ​វង្ស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​គេ​តែង​ចាត់ទុកថា​ជា​គ្រួសារ​ញាតិវង្ស​និយម​នោះ​។​

​    ​ព្រះអង្គម្ចាស់ Turki bin Saud al-Kabir ត្រូវបាន​ផ្ដន្ទាទោស​ប្រហារជីវិត​ក្នុង​រាជធានី Riyadh បន្ទាប់ពី​រកឃើញថា​បាន​លប​ធ្វើឃាត​មិត្តភក្តិ​ឈ្មោះ Adel Al-Muhaimeed អំឡុងពេល​ឈ្លោះប្រកែក​គ្នា​។ នេះ​បើ​យោងតាម​ក្រសួងមហាផ្ទៃ​និយាយ​ក្នុង​សេចក្ដី​ថ្លៃ​ង​ការណ៍​មួយ​។​

​    ​ក្នុង​សេចក្ដី​ថែ្ល​ង​ការ​នោះបាន​ឱ្យដឹងថា "​រដ្ឋាភិបាល​កំពុង​រក្សា​សណ្ដាប់​ធ្លាប់​ឱ្យមាន​សុវត្ថិភាព និង​ពាំនាំ​យុត្តិធម៌​តាមរយៈ​ការអនុវត្ត​ច្បាប់​ដែល​បាន​កំណត់ដោយ​ព្រះ​អាឡោះ​"​។​

​    ​ជនរងគ្រោះ​ឈ្មោះ Adel Al-Muhaimeed ជា​មិត្តសម្លាញ់​របស់​ព្រះអង្គ​បាន​បាត់បង់​ជិវិត និង​ម្នាក់​ផ្សេងទៀត​រងរបួស​ក្នុង​បាញ់បោះ​ដោយសារ​ជម្លោះ​មួយ​ក្នុង​ជំរំ​មួយ​នៅ​ជាយក្រុង Riyadh ក្នុង​ខែធ្នូ ឆ្នាំ ២០១២៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់