adverise with khmeread 14697120 1150424485044425 1124376837 o

ម៉ូតូ​បុក​ម៉ូតូ​របួស​៤​នាក់​នៅ​ស្រុក​ព្រៃនប់​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើង​កាលពី​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃទី​១៩​ តុលា​ ឆ្នាំ​២០១៦​នេះ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ​183-184​ ក្នុង​ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បណ្តាលឱ្យ​របួស​៤​នាក់​។​

    ប៉ូលិស​និយាយថា មាន​គ្រោះថ្នាក់​ចរាចរណ៍​កើ​ត​ឡើង រវាង​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​ពណ៌​ស្លា​ទុំ​ពាក់​ស្លាក​លេខ​កណ្តាល​ 1C 6801 បើកបរ​ដោយ​ឈ្មោះ​ ឈិន រ៉ា​វួ​ច ភេទ​ប្រុស ​អាយុ​៣១ឆ្នាំ​មុខរបរ​ដូរ​ហ្គាស មាន​ទីលំនៅ​ចំណុចកើតហេតុ ធ្វើដំណើរទិសដៅ​ពី​ជើង​ទៅ​ត្បូង បាន​បត់​ឆ្វេង ក៏​ប៉ះ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ក្រុងព្រះសីហនុ​ 1B 4560 ទិសដៅ​ស្របគ្នា​អ្នកបើកបរ​ឈ្មោះ​ សឿន រតនា ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​វាល​មាស​ឃុំ​វាលរេញ​ស្រុក​ព្រៃនប់។​

    គ្រោះថ្នាក់​នេះ​បណ្តាល​ឱ្យ​ឈ្មោះ​ ឈិន រ៉ា​វួ​ច របួសស្រាល ឈ្មោះ ​សឿន រតនា របួសធ្ងន់ ឈ្មោះ​ យ៉ុ​ន ស៊ីម ភេទ​ស្រី​ អាយុ​២៣ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ ត្រូវជា​ប្រពន្ធ​ (​រួម​ដំណើរ​ជាមួយ​ម៉ូតូ​សេ​125) រងរបួស​ធ្ងន់​ និង​ឈ្មោះ យ៉ុ​ន សាន ភេទ​ស្រី​​ អាយុ​៣៣ឆ្នាំ ត្រូវជា​បង​ (​រួម​ដំណើរ​ជាមួយ​ម៉ូតូ សេ​125)​រងរបួស​ធ្ងន់​។​

    ប​ច្ចុប្បន្ន​អ្នករបួស​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ៕

adverise with khmeread

មតិយោបល់