adverise with khmeread 1

​អ្នកជំនាញ​វេ​ប​សាយ​គូ​ណាត់​ពីរ​នាក់​ប្រាប់​រឿង ៥ ចំណុច ពេល​លោកអ្នក​កំពុងមាន​គេ​លួច​ស្រឡាញ់

​    ​បុរស​ម្នាក់​នោះ​ប្រហែលជា​យកចិត្តទុកដាក់​លើ​អ្នក​កាន់តែច្រើន ហើយ​តែង​ញញឹម​ចំពោះ​អ្វីដែល​អ្នក​និយាយ ប៉ុន្តែ​តើ​អ្នក​គួរ​ធ្វើ​ដូ​ម្តេច​ដើម្បី​ដឹងថា បុរស​ម្នាក់​នោះ​ចាប់អារម្មណ៍​លើ​អ្នក​?

​    ​មុននឹង​លោកអ្នក​សម្រេចចិត្ត​ដើរ​មុន​បុរស​ម្នាក់​នោះ​មួយ​ជំហាន​នោះ អ្នកជំនាញ​ពីរ​នាក់​បាន​ចែករំលែក​សញ្ញា​ទាំង ៥ ដែល​លោកអ្នក​គួរស្វែងយល់​មុននឹង​ប្រថុយ​និយាយ​ជាមួយ​ម្នាក់​នោះ​។​

​    ​លោក James Preece ដែលជា​ស្ថាបនិក​វេ​ប​សាយ The Dating Guru និង​លោក Alexander Ziff ជា​អ្នកបង្កើត​កម្មវិធី Ciao Dating បាន​និយាយថា មាន​សញ្ញា​ចំនួន ៥ ដែលថា​មនុស្ស​កំពុង​ចាប់អារម្មណ៍​មកលើ​អ្នក​ទាំង​ក្តី​ស្រឡាញ់ ហើយ​ប្រសិនបើ​លោកអ្នក​អាច​សម្គាល់​សញ្ញា​ទាំងនេះ​បាន សេចក្តីស្នេហា​អាច​នឹង​កើតឡើង​ចំពោះ​លោកអ្នក​ក៏​ថា​បាន​។​

​    ​១. ព្យាយាម​ចូល​កៀក​
​    ​ប្រសិនបើ​នរណាម្នាក់​ចាប់អារម្មណ៍​លើ​អ្នក​មែន​នោះ នោះ​ពួកគេ​នឹង​ព្យាយាម​គ្រប់យ៉ាង​ដើម្បី​នៅ​កៀក​អ្នក​។ ពួកគេ​អាច​ប្រើ​វិធីសាស្ត្រ​ដូចជា ដាក់​ដៃ​លើ​ដៃ​អ្នក ឬក៏​ខិត​កៅអី​ទៅ​ក្បែរ​អ្នក​។ ប្រសិនបើ​អ្នក​បើកដៃ​ឱ្យ​ពួកគេ នោះ​អ្វីៗ​នឹង​ដំណើរការ​រលូន​យ៉ាង​ឆាប់រហ័ស​។​

​    ​២. ព្រិច​ភ្នែក​លឿន​
​    ​ប្រសិនបើ​អ្នក​សម្គាល់​ឃើញថា ពួកគេ​ព្រិច​ភ្នែក​លឿន​ខុសពី​ធម្មតា នោះ​គឺជា​សញ្ញា​ដ៏​ច្បាស់​មួយ​ថា ពួកគេ​ចូលចិត្ត​អ្នក​។ ការ​ព្រិច​ភ្នែក​លឿន​នេះ​គឺ​មកពី​ទំនាក់ទំនង​ភ្នែក​នឹង​ភ្នែក​យូរ ដោយ​រួមជាមួយ​ការពេញចិត្ត ទើប​បង្ខំ​ភ្នែក​របស់​ពួកគេ​ព្រិច​លឿន​ជាង​មុន​។​

​    ​៣. និយាយ​ច្រើន និង​ចេះ​បញ្ចើចបញ្ចើ​ឱ្យ​អ្នក​
​    ​មនុស្ស​ប្រុស​ដែល​ចាប់អារម្មណ៍​នារី​ណា​ម្នាក់​នឹង​ព្យាយាម​និយាយ​ពី​រូបគេ​ឱ្យ​ច្រើន​តាមតែ​អាចទៅរួច​។ នោះ​គឺ​មកពី​សារធាតុ​មនុស្ស​ប្រុស​គឺ​កើតមក​គឺ​ដើម្បី​ជំរុញ និង​ព្យាយាម​ធ្វើឱ្យ​អ្វីមួយ​ទទួល​ការចាប់អារម្មណ៍​។ ដូច្នេះ​ពួកគេ​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បីឱ្យ​អ្នក​ចាប់អារម្មណ៍​។ ទាំង​មនុស្ស​ប្រុស និង​ស្រី​តែង​ប្រើ​វិធី​បញ្ចើចបញ្ចើ​ឱ្យ​គ្នា​ជា​វិធី​ចែចង់​ផងដែរ​។​

​    ​៤. កត់សម្គាល់​ការផ្លាស់ប្តូ​រ​
​    ​ប្រសិនបើ​ពួកគេ​ប្រាប់​អ្នក​នៅពេល​អ្នក​ប្តូរ​ពណ៌​សក់ ឬក៏​ស្លៀកពាក់​ខោអាវ​ប្លែក នោះ​ច្បាស់​ជា​សញ្ញា​មួយ​ដែល​ពួកគេ​ចូលចិត្ត​អ្នក​ហើយ​។ មនុស្ស​ដែល​ចូលចិត្ត​អ្នក នឹង​ផ្តោតលើ​អ្នកខ្លាំង​ជាង​មុន​។ ប្រសិន​ពួកគេ​ឃើញ​អ្វី​ប្លែក នោះ​ពួកគេ​នឹង​ប្រាប់​អ្នក​ភ្លាម ប៉ុន្តែ​ប្រសិនបើ​ពួកគេ​មិន​ចាប់អារម្មណ៍​អ្នក ពួកគេ​នឹងមិន​ខ្ចី​ខ្វល់ ឬ​សម្គាល់​អ្វី​ឡើយ​។​

​    ​៥. ធ្វើ​ហីៗ​
​    ​មនុស្ស​ខ្លះ​ដែល​ចូលចិត្ត​អ្នក នឹង​ព្យាយាម​ធ្វើ​ហីៗ​ដាក់​អ្នក​។ ពួកគេ​នឹងមិន​ទាក់ទង​អ្នក ហើយ​នឹងមិន​ធ្វើឱ្យ​អ្នកមាន​អារម្មណ៍​ថា ជា​មនុស្ស​ពិសេស​ម្នាក់​ទេ​។ នោះ​គឺ​មកពី​ពួកគេ​ជឿថា ពួកគេ​មិនគួរ​បង្ហាញ​ទំនោរ​ខ្លាំងពេក​ទេ​ក្នុងករណី​អ្នក​បដិសេធ​។ ពួកគេ​នឹង​ចាំមើល​ប្រសិនបើ​អ្នកមាន​ជម្រើស​ផ្សេង​។ ដូច្នេះ​កុំ​វាយតម្លៃ​ទៅលើ​ច​រិ​ក​មនុស្ស​ច្រើនពេក ជាពិសេស​នៅ​ថ្ងៃ​ដំបូង​៕

adverise with khmeread
ប្រភព៖ DailyMail

អ្នកនឹងចូលចិត្ត

មតិយោបល់