adverise with khmeread 14787438 1150441611709379 1775132120 o

កុងតឺន័រ​ព្រលះ​ជា​មួ​សាំង​យ៉ុង​គ្មាន​អ្នកឈ្នះ គ្មាន​អ្នកចាញ់​នៅ​ស្រុក​ព្រៃនប់​

    ព្រះសីហនុ ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ និង​រថយន្តបុក​ប៉ះគ្នា​នៅ​ផ្លូវជាតិ​លេខ​៤ នៅ​ចំណុច​ភូមិ​បត់គគីរ​ ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ កាលពី​ម៉ោង​ជិត​៧​ព្រឹក​ថ្ងៃ​១៩ ​តុលា​ ២០១៦​នេះ​។​

    សមត្ថកិច្ច​មូលដ្ឋាន​ឱ្យដឹងថា គ្រោះថ្នាក់​នេះ​កើ​ត​ឡើង​ក្នុងពេលដែល​រថយន្ត​កុង​តឺ​ន​រ័​មួយគ្រឿង ស្លាក​លេខ​ភ្នំពេញ ​3A 0182 ទិសដៅ​ពី ក្រុងព្រះសីហនុ​ទៅ​ភ្នំពេញ។ ​លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ចង្កូត​ទៅ បុក​ប៉ះ​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង​ពណ៌ ស ស្លាក​លេខ​ភ្នំពេញ 2W 6546 (​ចត​ស្ងៀម​) ​កម្មសិទ្ធិ​ឈ្មោះ ម៉េង ហាវ​យូ ភេទ​ប្រុស ​អាយុ​៤៥​ឆ្នាំ ​មុខរបរ​បើកបរ មាន​ទីលំនៅ​ភូមិ​កោះ​ខ្យង ​ឃុំ​អូរជ្រៅ​ ស្រុក​ព្រៃនប់​។​

    បន្ទាប់មក​រថយន្ត​កុង​តឺ​ន​រ័​ជ្រុល​ទៅបុក​ចូល​ផ្ទះមួយ​ខ្នង​នៅក្បែរ​ផ្លូវ​ដែលមាន​ម្ចាស់​ឈ្មោះ​ ហេង សុខ​វិបុល ភេទ​ប្រុស ​អាយុ​៥៣​ឆ្នាំ ​ជាម​ន្ត្រី​ការិយាល័យ​កសិកម្ម​ស្រុក​ព្រៃនប់​បណ្តាលឱ្យ​ខូចខាត​រថយន្ត​ និង​ទ្រព្យសម្បត្តិ​មួយចំនួន​។​

    ទោះជា​យ៉ាងនេះ​ក្តី​សមត្ថកិច្ច​អះអាងថា​ហេតុការណ៍​នេះ​មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ និង​ក្រោយ​កើ​ត​ហេតុ​អ្នកបើ​កបរ​រថយន្ត​កុង​តឺ​ន​រ័​បាន​រត់គេចខ្លួន​៕


 

adverise with khmeread

មតិយោបល់