adverise with khmeread E0pxxlmw

បុរស​ជនជាតិ​ថៃ​ម្នាក់​មក​បើក​លុយ​ឈ្នះឆ្នោត​យួន​ជាង ៤ លាន​ដុល្លារ ទាំង​ពាក់​ម៉ាស​បិទមុខ​

    ​បុរស​ម្នាក់​មកពី​តំបន់​ដីសណ្ត​មេគង្គ​បាន​ក្លាយជា​សេដ្ឋី​ប្រាក់​លាន​ត្រឹម​តែមួយ​ប៉ព្រិចភ្នែក​បន្ទាប់ពី​ឈ្នះឆ្នោត​រង្វាន់​ធំ​កាលពី​ថ្ងៃអាទិត្យ​ជាមួយ​ក្រុមហ៊ុន​ឆ្នោត​វៀតណាម​។​

​    ​ក្រុមហ៊ុន​ឆ្នោត​វៀតណាម Vietnam Computerized Lottery Company ឬ Vielott កាលពី​រសៀល​ថ្ងៃ​អង្គារ​បានប្រគល់​រង្វាន់​ទឹកប្រាក់ ៨៣ ពាន់​លាន​ដុង (៣,៧១ លាន​ដុល្លារ​) ជា​ប្រាក់រង្វាន់​ឆ្នោត​ធំ​ក្នុង​ល្បែង Mega 6/65 ដោយ​ពិធី​ប្រគល់​រង្វាន់​ធ្វើឡើង​នៅ​ទីស្នាក់ការ​ទីក្រុង​ហូជីមិញ​។​

​    ​បុរស​ជនជាតិ​ថៃ​ម្នាក់​នោះ​ឈ្នះឆ្នោត​សរុប​ពិតប្រាកដ​គឺ ៩២ ពាន់​លាន​ដុង (៤,១១ លាន​ដុល្លារ​) ប៉ុន្ដែ​ត្រូវ​កាត់​ពន្ធ​នៅសល់​ត្រឹម ៨៣ ពាន់​លាន​ដុង (៣,៧១ លាន​ដុល្លារ​)​។​

​    ​អគ្គនាយករង​ក្រុមហ៊ុន Vietlott លោក Nguyen Thanh Dam បាន​បញ្ចា​ក់ថា អ្នកឈ្នះ​ឈ្មោះ Nguyen Quoc ជនជាតិ​ថៃ ជា​ប្រជាជន​នៃ​តំបន់​ដីសណ្ត​មេគង្គ ខេត្ត Tra Vinh ក្បែរ​កោះត្រល់ បានមក​ដល់ទី​ស្នាក់កា​រ​នៅ​ទីក្រុង​ហូជីមិញ​កាលពី​ថ្ងៃ​ចន្ទ​ដើម្បី​មក​ទទួល​រង្វាន់​។​

​    ​បុរស​ថៃ​រូបនោះ​ចម្លែក​ខុសគេ ដោយ​គាត់​បាន​ពាក់​ម៉ាស់​លាក់​អត្តសញ្ញាណ​របស់គាត់​ពី​សារព័ត៌មាន​ក្នុង​ព្រឹត្តិការណ៍​ទទួល​រង្វាន់​នោះ​។​

​    ​លោក Dam និយាយថា គាត់​ពិតជា​រំភើប​ក្រៃលែង​ជាមួយនឹង​ទឹកប្រាក់​ដ៏​ច្រើន​សម្បារ​នេះ ហើយ​គាត់​អាច​និយាយថា​គាត់​រីករាយ​ក្រៃលែង​ដោយសារ​ដំណឹង​នេះ​។ ដោយនិយាយ​ដូច្នេះ Dam បាន​យកប្រាក់​ចូល​កុង​ធនាគារ​របស់គាត់​សឹងតែ​ទាំងអស់ ជាជាង​ចាយ​ជា​សាច់ប្រាក់ ព្រោះ​គាត់​ព្រួយបារម្ភ​ពី​សុវត្ថិភាព​ផ្ទាល់ខ្លួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់