adverise with khmeread Pyramids large trans   ljs7lkjek9zr8qxhnnhgxybp1vvtmnapuyfjgvdmss

អ្នកវិទ្យាសាស្ត្រ​រកឃើញ​បន្ទប់ក្រោមដី​អា​ថ៍កំ​បាំង ២ នៅ​មហា​ប្រាសាទ​ពីរ៉ាមីត​ក្នុង​ទីក្រុង Giza

​    ​យោងតាម​ប្រភពព័ត៌មាន Telegraph របស់​អង់គ្លេស​ចេញផ្សាយ​កាលពី​ថ្ងៃ​អង្គារ​បានឱ្យដឹងថា ក្រុម​អ្នកសិក្សា​ស្រាវជ្រាវ​អំពី​ប្រាសាទ​ពីរ៉ាមីត ដែល​បាន​កសាងឡើង​នៅ​អំឡុង​ឆ្នាំ ២៥៦០ មុន​គ​.​ស​.​ដើម្បី​ធ្វើជា​ផ្នូរ​សម្រាប់​ស្តេច​សម័យបុរាណ​អេ​ហ្ស៊ី​ប​គឺ​ព្រះ​ចៅ Khufu ជឿថា ពួកគេ​បាន​រកឃើញ​បន្ទប់ក្រោមដី​អា​ថ៍កំ​បាំង​ចំនួន​ពីរ​នៅក្នុង​សំណង់​បុរាណ​ដ៏​ធំ​មួយ​នេះ​។​

​    ​Scan Pyramids ដែលជា​គម្រោង​សហការគ្នា​មួយ​ដែល​ចូលរួម​ដោយ​ដោយ​សាកលវិទ្យាល័យ​មួយចំនួន ក្រុមហ៊ុន និង​វិទ្យាស្ថាន​វិទ្យាសាស្ត្រ បាន​ប្រើប្រាស់​បច្ចេកទេស Muography, Thermography និង 3D Simulation ដើម្បី​រុករក​ព័ត៌មាន​បន្ថែម​ពី​ប្រាសាទ​ពីរ៉ាមីត​។​

​    ​តាមរយៈ​បច្ចេកទេស Muography ក្រុម​អ្នកស្រាវជ្រាវ​និយាយថា ពួកគេ​បាន​រកឃើញ​បន្ទប់ក្រោមដី​សម្ងាត់​ចំនួន​ពីរ​នៅ​ចុង​ភាគ​ឦសាន​ប្រាសាទ និង​មួយទៀត​នៅ​ខាងក្រោយ​ច្រក​របៀប​ចុះមក​ក្រោម​របស់​ប្រាសាទ​។​

​    ​ក្រុម​ស្រាវជ្រាវ​បាន​និយាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា "​ឥឡូវនេះ​យើង​អាច​បញ្ជាក់បាន​ពី​បន្ទប់​លាក់ខ្លួន​ដ៏​ធំ​នៅក្រោយ​ជញ្ជាំង​ខាងជើង ដែល​អាចមាន​ច្រក​របៀប​យ៉ាងតិច​មួយ​សម្រាប់​ចូលទៅ​មហា​ប្រាសាទ​ពីរ៉ាមីត​នេះ​"​។​

​    ​ទំហំ រូបរាង និង​ទីតាំង​បន្ទប់​នេះ​កំពុង​ស្ថិតក្រោម​ការស៊ើបអង្កេត ហើយ​ការងារ​រុករក​នេះ​អាច​បញ្ចប់​ជាមួយ​បន្ទះ Muon Emulsion ចំនួន ១២ ថ្មី​ទៀត​ដែល​បាន​តម្លើង​នៅក្នុង​ច្រករបៀង​ចុះ​ពី​ប្រាសាទ ហើយ​វា​នឹង​ប្រមូលយក​ព័ត៌មាន​នៅ​ចុងខែ​តុលា ឆ្នាំ ២០១៦ នេះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់