កីឡាករខ្សែប្រយុទ្ធ Diego Costa ត្រូវបានប្រាប់ឱ្យបង្ហាញការគោរពនិងចៀសវាងកាយវិការបែបកំហឹងបន្ទាប់ពីបានប៉ះទង្គិចជាមួយលោក Antonio Conte ជាសាធារណៈ។
កីឡាករូបនេះបានបញ្ចេញកំហឹងនិងស្រែកដាក់គ្រូបង្វឹកក្លឹប Chelsea រូបនេះឱ្យចូលមកលេងជំនួសខ្លួន អំឡុងពេលប្រកួតជាមួយក្រុម Leicester កាលពីយប់ថ្ងៃសៅរ៍។ កាយវិការនេះជាចំណុចគួរឱ្យចាប់អារម្មណ៍ដែលធ្វើឱ្យគេនឹកឃើញដល់ការបញ្ចេញកំហឹងដាក់គ្នារវាងខ្សែប្រយុទ្ធរូបនេះនិងអតីតគ្រូបង្វឹកលោក Jose Mourinho កាលពីឆ្នាំមុន។
លោក Conte បានសម្រាលស្ថានការណ៍ដោយប្រើកាយវិកាបែបអស់សំណើច បន្ទាប់ពីក្រុមរបស់លោកឈ្នះ ក្រុម Leicester ៣-០ ដោយអះអាងថា Costa ព្យាយាមគេចពីកាតលឿងលើកទី៥នៅរដូវកាលនេះដែលអាចធ្វើឱ្យកីឡាកររូបនេះជាប់បម្រាមមួយប្រកួតនិងខកខានការប្រកួតជាមួយក្រុម Man Utd ។
បន្ទាប់ពីការប្រកួតនេះលោក Conte បង្ហាញអារម្មណ៍មិនសូវពេញចិត្តចំពោះកូនក្រុម ជាពិសេសចំពោះ Costa ដោយលោកបានបញ្ជាក់ថា លោកយល់ថា កាយវិកាបែបនេះគឺមិនអាចទទួលយកបានទេ៕
