adverise with khmeread Chalobah

Nathaniel Chalobah: បទពិសោធ​ដែល​បាន​ពី​ការលេង​ខ្ចី​ជើង​ជួយ​ឱ្យ​ខ្ញុំ​ទទួលបាន​ឱកាស​លេង​ច្រើន​

    ​បើទោះបីជា​ប្រព័ន្ធ​ខ្ចី​ជើង​របស់​ក្លឹប Chelsea រង​ការរិះគន់​យ៉ាងខ្លាំង​ក៏ដោយ តែ​សម្រាប់​កីឡាករ Nathaniel Chalobah បាន​អះអាងថា ខ្លួន​បាន​អភិវឌ្ឍ​ជាមួយនឹង​ពេលវេលា​នៅក្រៅ​ក្លឹប Chelsea​។ កីឡាករ​វ័យក្មេង​រូបនេះ​លេង​បានល្អ អំឡុងពេល​ប្រកួត​ឈ្នះ​ក្រុម Leicester ៣-០​។​

    Chalobah កំពុង​ស្វះ​ស្វែងរក​ឱកាស​លេង​បន្ថែមទៀត​ជាមួយ​ក្រុម​ជម្រើស​របស់លោក Antonio Conte ។ បន្ទាប់ពី​ត្រូវបាន​បញ្ជូន​ចេញ​ឱ្យ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​៦​លើក កីឡាករ​រូបនេះ​បាន​និយាយថា ខ្លួន​ទទួលបាន​បទពិសោធ​ប្រកបដោយ​វិជ្ជមាន​។ 

​    ​Chalobah បាន​និយាយថា “​ខ្ញុំ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ច្រើន​ឆ្នាំ​ហើយ ពេលខ្លះ​ល្អ ហើយ​ពេលខ្លះទៀត​មិនល្អ ប៉ុន្តែ​រាល់​ការលេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​របស់ខ្ញុំ ខ្ញុំ​ព្យាយាម​រៀនសូត្រ​ឱ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន ហើយ​ខ្ញុំ​គិតថា វា​បាន​ជួយ​ខ្ញុំ​នៅពេលនេះ​"៕

adverise with khmeread

មតិយោបល់