adverise with khmeread Thiago silva transfer barcelona 2013 2014

ភ្នាក់ងារ​: Thiago Silva អាច​នឹង​ចាក​ចេញពី​ក្លឹប PSG

    ​យោងតាម​ទីភ្នាក់ងារ​បាន​ឱ្យ​ដឹងថា​ខ្សែការពារ Thiago Silva អាច​នឹង​ចាក​ចេញពី​ក្លឹប​យក្ស​បារាំង Paris Saint-Germain នៅ​រដូវក្តៅ​ឆ្នាំក្រោយ ហើយ​មាន​ក្លឹប​ធំៗ​មួយចំនួន​ចង់​ផ្តល់​កិច្ចសន្យា​ដល់​កីឡាករ​រូបនេះ​។​

​    ​កិច្ចសន្យា​របស់ Silva ជាមួយ​ក្លឹប PSG នឹង​ផុតកំណត់​នៅ​ដំណាច់​រដូវ​កាល​នេះ ហើយ​ខ្សែការពារ​រូបនេះ​កំពុង​រង់ចាំ​ស្តាប់​ដំណឹង​ជុំវិញ​កិច្ចសន្យា​ថ្មី​ពី​ថ្នាក់ដឹកនាំ​ក្លឹប​។ កីឡាករ​វ័យ​៣២​ឆ្នាំ​រូបនេះ​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប ដែល​ខ្លួន​ធ្លាប់​ទទួលបាន​ជោគជ័យ​ក្នុង​រយៈពេល​បួន​ឆ្នាំ​មកនេះ ប៉ុន្តែ​លោក Paulo Tonietto បាន​ព្រលយ​ពាក្យ​ថា Silva អាច​នឹង​ចាក​ចេញពី​បារាំង​។​

​    ​ព័ត៌មាន​នេះ​ធ្វើ​ឱយ​ក្លឹប​មួយចំនួន​នៅ​ក្របខណ្ឌ PL ចាប់អារម្មណ៍​។ លោក Tonietto បាន​និយាយថា រឿងនេះ​ពិតជា​សំខាន់​ណាស់​សម្រាប់​គ្រប់គ្នា ទាំង​យើង​និង​ក្លឹប PSG​។ អ្វីៗ​នឹង​ច្បាស់​នៅ​ខែធ្នូ​ហើយ​យើង​អាច​នឹង​ពិចារណា​ចាកចេញ​ប្រសិនបើ​ក្លឹប​នេះ​មិន​ផ្តល់​កិច្ចសន្យា​នៅពេលនោះ​។ 

    ​លោក​បាន​បន្តថា យើង​ទទួលបាន​សំណើ​ពី​ក្លឹប​ធំៗ​បី​ឬ​បួន​។ Silva ធ្លាប់ លេង​ឱ្យ​ជម្រើសជាតិ​បាន​៥៩​លើក និង​បាន​ផ្ទេរ​ពី​ក្លឹប AC Milan មក PSG កាល ពី​ខែកក្កដា​ឆ្នាំ​២០១២ និង​បាន​លើក​ពាន​បួន​លើក​ជាមួយ PSG៕

adverise with khmeread

មតិយោបល់