adverise with khmeread Fuck

ជនបរទេស​ណែនាំ​តាក់ស៊ី​ទូក​ចែវ​ក្នុង​ក្រុង​ហាណូយ ដែល​លិច​ទឹក​

    ​បន្ទាប់ពី​ភ្លៀង​ខ្លាំង​បាន​ពន្លិច​ទីក្រុង​ហាណូយ​ក្នុង​សប្ដាហ៍​នេះ ជនបរទេស​ម្នាក់​បាន​បែកគំនិត​បង្កើត​វិធីសាស្ត្រ​ឆ្លង​ទឹក​ថ្មី​ទៅដល់​អ្នកស្រុក​ឆ្លងកាត់​ផ្លូវ​របស់​ទីក្រុង​នេះ​។​

​    ​ដូច​ក្នុង​រូបភាព​បុរស​ដែល​ជិះ​ក្ដារបន្ទះ​មួយ​តាម​បណ្ដោយ​ផ្លូវ​លិច​ទឹកបាន​ល្បី​កាលពី​ថ្ងៃ​ពុធ បន្ទាប់ពី​ម៉ូតូ​និង​រថយន្ត​ជាច្រើន​បាន​ក្លាយជា​របស់​មិនបានការ បន្ទាប់ពី​ផ្លូវ​ក្លាយជា​ទឹកទន្លេ​។​

​    ​ជនបរទេស​រូបនោះ​បាន​ធ្វើឱ្យ​អ្នកស្រុក​មាន​ក្ដីរំភើប​ដោយសារ​ក្តារបន្ទះ​របស់គាត់​ដោយមាន​អក្សរ​សរសេរ​លើ​ក្ដារបន្ទះ​នោះ​ថា "​តាក់ស៊ី​ក្តារបន្ទះ​"​។​

​    ​ជនបរទេស​ដែល​ជិះ​ក្ដារបន្ទះ​នោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Alex ជា​ជនជាតិ​រុស្ស៊ី​រស់នៅក្នុង​ទីក្រុង​ហាណូយ​។ តាក់ស៊ី​ក្ដារបន្ទះ​នេះ​ផងដែរ គ្រាន់តែ​ជា​គំនិត​កំប្លែង​មួយ​ដើម្បី​កាត់បន្ថយ​ភាព​ស្ត្រេ​ស​ដោយសារ​ផ្លូវ​លិច​ទឹកតែ​ប៉ុណ្ណោះ​។​

​    ​បុរស​ជនជាតិ​រុស្ស៊ី​រូប​នោះបាន​និយាយថា គាត់​គ្រាន់តែ​ចង់​លើកទឹកចិត្ត​មនុស្ស​ដើម្បីឱ្យ​គិត​វិជ្ជមាន​ក្នុងស្ថានភាព​ផ្សេងៗ​ប៉ុណ្ណោះ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់