adverise with khmeread 1

Zinedine Zidane និយាយទៅ Ronaldo ដែលខ្សត់គ្រាប់បាល់: យើងរំពឹងមានគ្រាប់បាល់ច្រើនពីគាត់

    ​Zinedine Zidane បាន​ទទួលស្គាល់ថា គាត់ "​រំពឹង​មាន​គ្រាប់​បាល់​ច្រើន​" ពី Cristiano Ronaldo បន្ទាប់ពី​គាត់​បាន​បាត់បង់​នូវ​ឱកាស​ដ៏​ល្អៗ​ជាច្រើន​ក្នុង​អារម្មណ៍​ដ៏​តានតឹង​មួយ​កាលពី​យប់មិញ​នេះ ខណៈដែល​អធិរាជ​ស Real Madrid វាយ​សំពង​យ៉ាង​ចាស់ដៃ​លើក Legia Warsaw ក្នុង​លទ្ធផល ៥-១​។

​     អធិរាជ​សបាន​បំបាក់​ភ្ញៀវ​មកលេង​ទឹកដី​របស់​ពួកគេ​យ៉ាង​ងាយស្រួល​ដោយ​គ្មាន​បែកញើស​សូម្បី​មួយ​តក់ ទោះបីជា​ដើមការ​ប្រកួត​ពួកគេ​មាន​ភាព​រង្គោះរង្គើរ​នៅ​តំបន់​ការពារ​បន្តិចបន្តួច​ក៏ដោយ ខណៈដែល Legia អាច​ស្វែងរក​គ្រាប់​បាល់​ដំបូង​របស់​ពួកគេ​ក្នុង​ដំណើរ​ប្រជែង​ពាន Champions League ក្នុង​រយៈពេល ២១​ឆ្នាំ​ចុង​ក្រោយនេះ ដោយ​ជា​គ្រាប់​បាល់​វាយបក​ក្នុង​លទ្ធផល ២-១ មុននឹង Real Madrid បន្ថែម​មួយ​គ្រាប់​មកវិញ​មុននឹង​បញ្ចប់​តង់​ទីមួយ​។​

​    ​ប៉ុន្តែ​ការប្រកួត​នេះ​បញ្ចប់​ទៅដោយ​គ្មាន​គ្រាប់​បាល់​របស់ Ronaldo នោះឡើយ ខណៈដែល​គាត់​ត្រូវបាន​គេ​ឃើញ​មានឱកាស​ជាច្រើន​ដែល​គាត់​ធ្វើឱ្យ​បាត់បង់​ក្នុងអំឡុង​តង់​ទី​ពីរ​។​

​    ​Zidane បានបញ្ជាក់​ទៅកាន់​អ្នកកាសែត​ថា "​គ្រប់គ្នា​ចង់ឱ្យ Ronaldo ស៊ុត​បី​គ្រាប់ បួន​គ្រាប់ ប្រាំ​គ្រាប់​។ គាត់​បាន​បង្កើត​ឱកាស​ជាច្រើន​នា​រាត្រី​នេះ ប៉ុន្តែ​គាត់​បាន​ស៊ុត​កាលពី​ថ្ងៃ​សៅរ៍ និង​ស៊ុត​សម្រាប់​សប្តាហ៍​បន្ទាប់​។ យើងទាំងអស់គ្នា​រំពឹង​មាន​គ្រាប់​បាល់​បន្ថែម​ពី Cristiano ហើយ​គាត់​ដឹង​ពី​រឿង​ទាំងនោះ​។ យើង​ចង់ឱ្យ​គាត់​ស៊ុត​ចូល​បី​គ្រាប់ ឬ​បួន​គ្រាប់​។ មិនមាន​គ្រាប់​បាល់​នោះឡើយ​ថ្ងៃនេះ ប៉ុន្តែ​គាត់​បាន​បញ្ជូន​ឱ្យ​មិត្ត​រួម​ក្រុម​ស៊ុត​ពីរ​គ្រាប់ ហើយ​ខ្ញុំ​ក៏​ចូលចិត្ត​ជាមួយ​រឿងនេះ​ផងដែរ​"៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់