adverise with khmeread 1

ទៅ​សួរនាំ​រឿង​គេ​វ៉ៃ​ប្អូន​...​ត្រូវ​មួយ​ផ្លែដាវ​រយះ​ក្បាល​ប៉ូលិស​វ៉ៃខ្នោះ​ជនដៃដល់​

    កណ្តាល ៖ មាន​ករណី​អំពើហិង្សា​ដោយ​ចេតនា​មួយ​កើតឡើង​កាលពី​ថ្ងៃទី​១៨ ​តុលា​ ឆ្នាំ​២០១៦​ម៉ោង​៩​ និង៥០​នាទី យប់​នៅមុខ​ផ្ទះ​គ្មាន​លេខ ភូមិ​ចំពុះក្អែក សង្កាត់ ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ​បណ្តាលឱ្យ​រយះ​ក្បាល ត្រូវ​ប៉ូលិស​វ៉ៃខ្នោះ​ម្នាក់។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ​ ឈាង គឹម​ស្រ៊ាង ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ស្នាក់នៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ចំណែក​ជនសង្ស័យ​ឈ្មោះ ​ប៊ុត លី​ណា ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករសំណង់ ស្នាក់នៅ ភូមិ​ចំពុះក្អែក សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ។​

    ប៉ូលិស​បន្តថា មុនពេល​កើតហេតុ ជនសង្ស័យ​និង​មិត្ត​ភក្តិ បាន​ទៅ​សួរ​ជនរងគ្រោះ​ពី​រឿង​វាយ​ប្អូន​វា។​ ពេលនោះ​ជនរងគ្រោះ បាន​ឈ្លោះប្រកែក​គ្នា​ជាមួយ​មិត្ត​ភក្តិជនសង្ស័យ រួច​ជនសង្ស័យ​ក៏រ​ត់ទៅ យក​ដាវ​មក​កាប់​ជនរងគ្រោះ​ចំក្បាល​បណ្តាលឱ្យ​របួសធ្ងន់​។​

    បន្ទាប់មក​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ដាវ បញ្ជូនមក​ប៉ុស្តិ៍​ធ្វើការ​សាកសួរ។ ចំណែក​ជនរងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ​នាំទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ជ​យ័​ជំនះ។​

    បច្ចុប្បន្ន​ជនសង្ស័យ ឃាត់ខ្លួន​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការ​តាម​នីតិវិធី៕
 

adverise with khmeread

មតិយោបល់