adverise with khmeread Unnamed %282%29

ប៉ូលិស​ខណ្ឌ​សែន​សុខ​វ៉ៃខ្នោះ​ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

    ភ្នំពេញ ៖ ជនសង្ស័យ​ប្រុស​ស្រី​២​នាក់​ត្រូវបាន​ប៉ូលិស​ខណ្ឌ​សែន​សុខ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​ជួញដូរ​និង​ផ្តល់​ទីតាំង​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ថ្ងៃទី​១៩​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​ប្រហែល​១០​ព្រឹក​នេះ  នៅ​ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ឃាត់​មាន ទី​១-​ឈ្មោះ​ សំ ស្រី​ល័​ក្ខ ​ភេទ​ស្រី​ អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ ស្នាក់នៅ​ក្រុម​១១ ភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​សុខ និង ទី​២-​ឈ្មោះ​ ណ​យ សំណាង ហៅ​ សិន ម៉ៅ​​ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​ជាងឈើ ស្នាក់នៅ​កន្លែង​ជាងឈើ ក្រុម​៣​ ភូមិ​ច្រេស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

    សម្ភារៈ​វត្ថុតាង​ចាប់យក​និង​ដកហូត​រួមមាន ​១.ក្រាម​ព៌​ណស​ថ្លា ​ចំនួន​២១​កញ្ចប់​ ថង់​តូច​និង​ចំនួន​០៦​កញ្ចប់ ​ថង់​ធំ​ សង្ស័យ​ជា​គ្រឿងញៀន, ២/​ជញ្ជីង​សំរាប់​ថ្លឹង​ថ្នាំញៀន​ចនួន​០១, ៣.​កូន​ថង់​ប្លា​ស្ទិ​ច​តូចៗ​មួយចំនួន​, ៤.​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​មួយ​, ៥.​ឧបករណ៍​កែច្នៃ​សំរាប់​ចែករំលែក​ថ្នាំញៀន​ចំនួន​០១, ៦.ដាវ​សាំ​មុយ​រ៉ៃ​ចំនួន​០១. ស្លាក​លេខ​ម៉ូតូ​លេខ​សៀមរាប ​1E.7863 និង​ដែកកេះ​ចំនួន​០៥។​

    បច្ចុប្បន្ន​ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់