Untitled 1

អូបាម៉ាទម្លាយរឿងហួសចិត្ត ដែលគាត់ទម្លាក់គ្រាប់បែកនៅ ៧ ប្រទេសហើយនៅទទួលបានណូបែលសន្តិភាពទៀត

    ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ស្រឡាំងកាំង​ដូច​អ្នក​រិះគន់​គាត់​មួយចំនួន​ផងដែរ ចំពោះ​ការសម្រេច​របស់​គណៈកម្មកា​រ​ពានរង្វាន់​ណូបែល​សន្តិភាព​ដែល​បាន​ផ្តល់ឱ្យ​គាត់​នូវ​ពានរង្វាន់​នេះ​កាលពី​ឆ្នាំ ២០០៩​។​

​    ​លោក​អូ​បា​ម៉ា ដែល​នឹង​បញ្ចប់​ភារកិច្ច​របស់គាត់​នៅ​សេត​វិមាន​ក្រោយ​ចំណាយពេល​ដឹកនាំ​សហរដ្ឋអាមេរិក​អស់ ៨ ឆ្នាំ បានបង្ហាញ​ខ្លួន​ក្នុង​កម្មវិធី Late Late Show កន្លែង​ដែល​គាត់​បាន​សម​របៀប​សម្ភា​សន៍​ការងារ​ដើម្បី​ជា​ប្រទីប​ស្វែងរក​ការងារ​ថ្មី​ក្រោយ​អាណត្តិ​ជា​ប្រធានាធិបតី​បញ្ចប់​។​

​    ​ការសម្រេច​របស់​គណៈ​ក​ម្មា​ការ​ពានរង្វាន់​ណូបែល​សន្តិភាព​បានបញ្ជាក់​យ៉ាងច្បាស់​ថា ជា​រឿង​ដ៏​ចម្រូងចម្រាស់​។ លោក​អូ​បា​ម៉ា​បានរៀបចំ​ការវាយប្រហា​រ​តាម​ដែនអាកាស​ជា​លើកដំបូង​នៅ​ប្រទេស​ស៊ី​រី​ក្នុង​ឆ្នាំ ២០១៤ នៅក្នុង​យុទ្ធនាការ​យោធា​អាមេរិក​ទ្រង់ទ្រាយ​ធំ​ក្នុងការ​ប្រឆាំងនឹង​ពួក​រដ្ឋ​អ៊ីស្លាម​។ ក្នុង​រយៈពេល ៦ ឆ្នាំក្រោយ​ចូលកាន់​កាប់​អំណាច គាត់​បានអនុម័ត​ប្រតិបត្តិការ​យោធា​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ អា​ហ្វ​ហ្គា​នី​ស្ថាន ប៉ា​គី​ស្ថាន សូ​ម៉ាលី យេ​ម៉ែន និង​លី​ប៊ី ដែល​នេះ​បាន​ជួយ​ឱ្យ​គាត់​ក្លាយជា​ប្រធានាធិបតី​សន្តិភាព​ដែល​បាន​ទម្លាក់​គ្រាប់បែក​នៅ​ប្រទេស​ចំនួន ៧ ក្នុង​រយៈពេល ៦ ឆ្នាំ​។​

​    ​នៅពេល​ត្រូវបាន​សួរ​ដោយ​ម្ចាស់​កម្មវិធី​គឺ​លោក Colbert ដោយ​ឱ្យ​រៀបរាប់​ពី​ពានរង្វាន់ ឬក៏​វិញ្ញាបនបត្រ​ដែល​លោក​ទទួលបាន លោក​អូ​បា​ម៉ា​ឆ្លើយតប​ថា "​ខ្ញុំ​មាន​សញ្ញាបត្រ​កិត្តិយស​ជាង ៣០ ហើយ​ខ្ញុំ​ពិតជា​ទទួលបាន​ពានរង្វាន់​ណូបែល​សន្តិភាព​ដែរ​"​។​

​    ​នៅពេលនោះ​លោក Colbert បាន​សួរ​គាត់​ថា "​ពិតមែន​? តើ​ពានរង្វាន់​នោះ​គឺ​សម្រាប់​អ្វី​?"​។ លោក​អូ​បា​ម៉ា​បាន​ឆ្លើយតប​ថា "​និយាយ​តាម​ត្រង់ ខ្ញុំ​នៅតែ​មិនដឹងថា​សម្រាប់​អ្វី​ដែរ​"៕

 

អ្នកនឹងចូលចិត្ត

មតិយោបល់