adverise with khmeread Marigold hl

ក្រុមហ៊ុន​ផលិត​ទឹកដោះគោ​ម៉ាឡេស៊ី ប្រមូល​ទឹកដោះគោ​ឆ្លង​មេរោគចូល​ឃ្លាំង​វិញ​

    ​គូ​ឡា​ឡាំ​ពួ ៖ ក្រុមហ៊ុន​ទឹកដោះគោ​ម៉ាឡេស៊ី Marigold HL ត្រូវបាន​ប្រមូល​ផលិតផល​ទឹកដោះគោ​ពី​ហាង​លក់រាយ​នៅ​ម៉ាឡេស៊ី​តាម​ពាក្យបណ្ដឹង​របស់​អតិថិជន​។ នេះ​បើ​យោងតាម​វេ​ប​សាយ Channelnewsasia ចេញផ្សាយ​នៅ​ថ្ងៃទី ១៧ ខែតុលា​។​

​    ​គុណភាព​របស់​ទឹកដោះគោ​នេះ​ត្រូវបាន​កែសម្រួល​ឡើងវិញ ដោយសារ​មាន​ករណី​ឆ្លង​បាក់តេរី ប៉ុន្ដែ​បញ្ហា​នេះ​ឥឡូវ​ត្រូវបាន​ដោះស្រាយ​រួចទៅហើយ ហើយ​ក្រុមហ៊ុន​ម៉ាឡេស៊ី​បាន​បន្ថែមថា "​ផលប៉ះពាល់​នៃ​គុណភាព​ទឹកដោះគោ​អាចធ្វើឱ្យ​ឈឺ​និង​ចុកពោះ​។ តែ​រឿងនេះ​លែង​កើតឡើង​ទៀតហើយ​"​។​

​    ​ក្រុមហ៊ុន​និយាយថា ទឹកដោះគោ​ជំនាន់​ថ្មី​ត្រូវបាន​ចែកចាយ​តាម​ហាង​លក់រាយ​ទៅហើយ​។ ក្រុមហ៊ុន​ទឹកដោះគោ​ម៉ាឡេស៊ី​បានប្រកាស​ថ្ងៃ​សៅរ៍​ថា ផលិតផល​ទឹកដោះគោ Marigold HL ដែល​ផុតកំណត់​មុន​ថ្ងៃទី ៧ ខែវិច្ឆិកា និង​មុន​ថ្ងៃទី ១១ វិច្ឆិកា​ត្រូវបាន​ហៅ​ប្រមូល​មកវិញ​ទាំងអស់ ដោយសារ​មាន​ឆ្លើយតប​ពី​អតិថិជន​ថា មាន​ជាតិ​អន្ធិល​ក្នុង​ទឹកដោះគោ​នោះ​ខ្ពស់​ខុសធម្មតា​។ ហើយ​ជាតិ​អន្ធិល​នោះ​ធ្វើ​ទឹកដោះគោ​ខាប់​ខ្លាំង​៕

ប្រភព៖ សិង្ហបុរី

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់