adverise with khmeread Unnamed %284%29

ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​កាមេរ៉ា​ថតរូប ពី​ជនបរទេស​ចាប់ខ្លួន​២​នាក់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន ប្រជាពលរដ្ឋ​ចាប់វាយ​ទ្រមខ្លួន​ហើយ ​ទើបប្រគល់ឱ្យ​សម​ត្ត​កិច្ច បន្ទាប់ពី​ធ្វើ​សកម្មភាព​ឆក់​កាមេរ៉ា​ថតរូប ពី​ជនបរទេស មិនបាន​សម្រេច​កាលពី​វេលា​ម៉ោង១ ​និង​៣០​នាទី ស្ថិតនៅ​ផ្លូវ២០៨​ កែង​៦៣​ ក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី​១-​ឈ្មោះ​ ស្រេង ឆក ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខ​មិន​ពិត​ប្រក​ដ ស្នាក់នៅ​ជិត​ផ្សារ​សឡា​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ​និងទី​២-​ឈ្មោះ ​យ៉ាន់ រាជ ភេទ​ប្រុស អាយុ​២០ឆ្នាំ មុខ​របប​មិន​ពិតប្រាកដ ស្នាក់នៅ ភូមិ​ព្រេ​ក​ហ៊ូ សង្កាត់​ព្រេ​ក​ហ៊ូ ខណ្ឌដង្កោ។ ​ចំណែក​ជនរងគ្រោះ ជនជាតិ​ស្វី​ស ភេទ​ប្រុស អាយុ​ប្រហែល​៤០​ឆ្នាំ មិនបាន​ដាក់ពាក្យ​បណ្តឹង​ទេ។​

    ប្រភពពី​កន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល​កើតហេតុ​បុរស​ជនជាតិ​ស្វី​ស​ខាងលើ​បាន​ដើរ​តាម​បណ្ដោយ​ផ្លូវ ៦៣ ដោយមាន​កាន់​កាមេរ៉ា​ថតរូប ដល់​ចំណុច​ខា​លើ​ក៏​ស្រាប់តែ​លេចមុខ​ក្រុម​ជនសង្ស័យ​ទាំង២​នាក់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កណ្ដាល ​1N-8927 មក​ធ្វើ​សកម្មភាព​ឆក់យក​កាមេរ៉ា​ពី​បុរស​បរទេស​ខាងលើ។ ​ពេលនោះ​ក៏មាន​ការ​ប្រទាញប្រទង់​គ្នា​ឆោឡោ​ដល់​ប្រជាពលរដ្ឋ​ក៏បាន​ចាប់វាយ​ទ្រមខ្លួន​ហើយ​ទើប​ប្រគល់ឱ្យ​សម​ត្ត​កិច្ច​ជា​ក្រោយ​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង២​នាក់​ខាងលើ​ត្រូវបាន​បញ្ចូនទៅ​កាន់​ប៉ុស្តិ៍​បឹងរាំង និង​បន្តទៅ​អធិកា​រដ្ឋា​ន៉ូ​លិ​ស​ខណ្ឌដូនពេញ ដើម្បី​ចាត់ការ​តាម​និ​តី​វិធី​ច្បាប់​៕​

 

adverise with khmeread

មតិយោបល់