adverise with khmeread Untitled 1

រដ្ឋាភិបាល​នឹង​បិទ​ហាង​លក់ "Hot Dog" បើ​មិន​ព្រម​ប្តូរ​ឈ្មោះ "Dog" ចេញ​ទេនោះ​

    ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា រាល់​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​នានា​នៅ​ម៉ាឡេស៊ី​ត្រូវតែ​កែ​ឈ្មោះ​អាហារ "Hot Dog" បើ​មិន​ដូច្នោះ​ទេ នឹង​ប្រឈមមុខ​លែងឱ្យ​លក់​តែម្តង​។​

​    ​ម៉ាឡេស៊ី​គឺជា​ប្រទេស​ដែល​កាន់សាសនា​អ៊ីស្លាម​ភាគច្រើន ហើយ​អាជ្ញាធរ​សាសនា​របស់​រដ្ឋាភិបាល​បាន​គំរាម​ដកហូត​ប័ណ្ណកម្មសិទ្ធិ​របស់​ហាង​លក់​អាហារ​សម្រាប់​ជន​មូស្លីម​ទាំងឡាយណា ដែល​មិន​ព្រម​ប្តូរ​ឈ្មោះ Hot Dog​។​

​    ​បើទោះជា Hot Dog ត្រូវបាន​ផលិតឡើង​ដោយ​សាច់ជ្រូក​នៅ​លោកខាងលិច នៅ​ប្រទេស​ម៉ាឡេស៊ី​គេ​ត្រូវតែ​ផលិត​វា​ចេញពី​សាច់មាន់​ដើម្បី​ស្របតាម​ច្បាប់​អាហារ​ជន​មូស្លីម​ដ៏​តឹងរ៉ឹង​។​

​    ​ប៉ុន្តែ​ឥឡូវនេះ ឈ្មោះ​អាហារ​មួយ​នេះ​បាន​ផ្ទុយ​ពី​ច្បាប់​របស់​អាជ្ញាធរ​ហើយ​។​

​    ​លោក Sirajuddin Suhaimee ប្រធាន​ផ្នែក​អាហារ​សម្រាប់​ជន​មូស្លីម​នៅ​នាយកដ្ឋាន​អភិវឌ្ឍន៍​សាសនា​អ៊ីស្លាម បាន​និយាយថា "​រាល់​អាហារ​សម្រាប់​ជន​មូស្លីម​ដែល​ធ្វើឱ្យ​អតិថិជន​យល់ច្រឡំ យើង​ត្រូវតែ​ផ្លាស់ប្តូរ​។ ក្នុង​សាសនា​អ៊ីស្លាម ឆ្កែ​ត្រូវបាន​ចាត់ទុកជា​សត្វ​កខ្វក់ ហើយ​ឈ្មោះ​របស់​វា​មិនគួរណា​មក​ទាក់ទង​នឹង​វិញ្ញាបនបត្រ​ហាង​អាហារ​មូស្លីម​ទេ​"​។​

​    ​ម៉ាឡេស៊ី​ក៏​ហាមឃាត់​អាហារ​ដែលមាន​ឈ្មោះ​ជាប់ទាក់ទង​នឹង​សត្វ​ឆ្កែ​ដូចជា Cheese dog និង Chili Dog ផងដែរ​។​

​    ​លោក Sirajuddin ក៏បាន​និយាយទៀតថា អាជ្ញាធរ​នឹង​ពិនិត្យ​ហាង​លក់​អាហារ​ដែល​បច្ចុប្បន្នកំពុង​ផ្សព្វផ្សាយ Hot Dog ដើម្បី​ប្រាកដថា ពួកគេ​មិន​បំពាន​ការហាមឃាត់​។ Sirajuddin លើកឡើងថា អាហារ Pretzel Dog អាច​ហៅ​ត្រឹម​សាច់ក្រក Pretzel បាន​ហើយៗ​លោក​ពេញចិត្ត​ឱ្យគេ​ហៅ "Hot Sausage" ជំនួស​ឱ្យ "Hot Dog"៕

ប្រភព៖ បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់