adverise with khmeread 140714150137 supermoon maple seattle irpt horizontal large gallery

ដំណឹង​ល្អ​សម្រាប់​អ្នក​ដែល​ខកខាន​ទស្សនីយភាព "​ព្រះ​ចន្ទ​យក្ស​"! វា​នឹង​រះ​ពីរដង​ទៀត​នៅ​ចុងឆ្នាំ​នេះ

    ​ទើបតែ​មាន​ព្រះ​ពេញវង់​ដ៏​ធំ​មួយ​កើតឡើង​ក្នុង​សប្ដាហ៍​កន្លងទៅ ប៉ុន្ដែ​ប្រសិនបើ​អ្នក​ខកខាន​ទស្សនីយភាព​នោះ កុំ​បារម្ភ​។ អ្នកនឹង​ឃើញ​ព្រះ​ចន្ទ​ពេញវង់​ដ៏​ធំ​សម្បើម​ពីរ​បន្ថែមទៀត នៅមុន​ដំណាច់​ឆ្នាំនេះ​។​

​    ​ព្រះ​ចន្ទ​ពេញវង់​កើតឡើង នៅពេលដែល​ព្រះ​ចន្ទ​នៅ​ពេញ​មួយថ្ងៃ​នៅលើ​គន្លង Perigee ដែល​គន្លង​របស់​ព្រះ​ចន្ទ​កៀក​ទៅនឹង​ផែនដី​។ ដូច្នេះ​ព្រះ​ចន្ទ​យក្ស​នឹង​រំលេច​ខ្លួន​ឡើង​ធំ​ជាង ១៤ ភាគរយ និង​ភ្លឺ​ជាង​មុន ៣០ ភាគរយ​ជាង​ព្រះ​ចន្ទ​ពេញវង់​ដទៃទៀត​។ យោងតាម​អង្គការ​ណា​សា ព្រះ​ចន្ទ​នេះ​កើតឡើង​នៅលើ​គន្លង Perigee រៀងរាល់ ១៣ ខែម្តង ដូច្នេះ​ព្រះ​ចន្ទ​ពេញវង់​យក្ស​នេះ​មិនមាន​អ្វី​ចម្លែក​ទេ​។​

​    ​* ព្រះ​ចន្ទ​ពេញ​វង្ស​យក្ស​នេះ​នឹង​រះ​នៅ​ថ្ងៃទី ១៣ ខែ​ខែវិច្ឆិកា និង ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០១៦​។

​    ​លើសពីនេះ​ណា​សាបាន​និយាយថា យើង​នឹងមាន​សំណាង​បានឃើញ​ទេពច្យុតិ៍​ធ្លាក់​មកជា​ង ១០០ ក្នុង​មួយ​ម៉ោង​នៅ​ថ្ងៃទី ១៤ ខែធ្នូ​ផងដែរ​។ ដូច្នេះ​កុំឱ្យ​ឱកាស​នេះ​រំលង​ផុត​ឱ្យសោះ ជាពិសេស​ថ្ងៃទី ១៤ ខែធ្នូ ជា​ថ្ងៃ​ដ៏​វិសេសវិសាល​មុនពេល​ឈានទៅដល់​ឆ្លង​ឆ្នាំ​ថ្មី​៕

ប្រភព៖ CNN

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់