adverise with khmeread Dencia pogba 610x400

កាសែត The Sun ទម្លាយ​រឿង Paul Pogba និង​មិត្តស្រី រួមរក្ស​ស្រែកថ្ងូរ​ឮៗ​រំខាន​អ្នកជិតខាង​

    ​ចំណូល​ថ្មី​របស់​បិសាច​ក្រហម Manchester United កីឡាករ Paul Pogba ត្រូវបាន​កាសែត The Sun បកអាក្រាត​រឿង​ពិត​ផ្ទាល់ខ្លួន​ដ៏​អាម៉ាស​របស់គាត់ ខណៈដែល​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ ត្រូវបាន​ចាត់ទុកជា​អ្នកជិតខាង​អន់​ចរិត​ម្នាក់​។​

​    ​ចាប់​តាំ​ពី​ការ​ត្រឡប់​មកកាន់​ទឹកដី Old Trafford ពី​ទីក្រុង​តួ​រី​ន​កាលពី​ទីផ្សារ​រដូវក្តៅ Pogba បច្ចុប្បន្ន​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ Lowry Hotel​។​

​    ​តារាបាល់ទាត់​រូបនេះ ត្រូវបាន​គេ​រាយការណ៍​ថា បាន​បង្ក​ការរំខាន​មួយ​នៅឯ​សណ្ឋាគារ​បច្ចុប្បន្ន​របស់​គាត់ ដោយ​គាត់​រួមរក្ស​ជាមួយ​មិត្តស្រី​បញ្ចេញ​សំឡេង​ថ្ងូរ​ឮៗ​ពេក​។​

​    ​Pogba ត្រូវបាន​គេ​និយាយថា កំពុងមាន​ទំនាក់ទំនង​ជាមួយនឹង​តារាចម្រៀង​របស់​អាហ្វ្រិក​ម្នាក់​ឈ្មោះថា Dencia ។​

​    ​តាម​សេចក្តីរាយការណ៍ តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​របស់​ក្រុម​បិសាច​ក្រហម​រូបនេះ ត្រូវបាន​គេ​បញ្ជាក់ថា​ជា "​ស្តេច​ជប់លៀង​របស់​បិសាច​ក្រហម​" ដែល​បានធ្វើឱ្យ​ភ្ញៀវ​នៅឯ​ជាន់​ខាងលើ​សណ្ឋាគារ​ភ្ញាក់​ពី​ដំណេក ដោយ "​សំឡេង​ថ្ងូរ​នៃ​ការ​រួមភេទ​ដ៏​ខ្លាំង​" ដែល​ចេញពី​បន្ទប់ដេក​របស់គាត់​។​

​    ​បច្ចុប្បន្ន​គេ​បានដឹងថា គាត់​បាន​ស៊ុត​ទម្លុះ​សំណាញ់​ទី​ក្នុង​បន្ទប់ដេក​ក្នុង​ចន្លោះ​ម៉ោង ៣ និង​៤​ព្រឹក​៕

adverise with khmeread

មតិយោបល់