adverise with khmeread Cristiano ronaldo against betis

ស្ថិតិ​ញាក់​បាល់​របស់ Cristiano Ronaldo បង្ហាញ​មក​គឺអាច​ធ្វើឱ្យ​អ្នកគាំទ្រ Real Madrid ក្តៅស្លឹកត្រចៀក​

    ​Cristiano Ronaldo បានចាប់ផ្តើម​អាជីព​ជា​កីឡាករ​បាល់ទាត់​របស់​គាត់​ក្នុងនាម​ជា​ខ្សែបម្រើ​ស្គមកំព្រឹង​គ្មាន​សាច់​គ្មាន​ឈាម​ម្នាក់ ហើយ​បច្ចុប្បន្ន​គាត់​បាន​អភិវឌ្ឍន៍​ខ្លួនឯង​ទៅជា​ខ្សែប្រយុទ្ធ​ដ៏​មានអំណាច​បំផុត​ម្នាក់​ក្នុង​ពិភព​បាល់ទាត់ ប៉ុន្តែ​ស្ថិតិ​ញាក់​បាល់​របស់គាត់​អាច​នឹង​រំខាន​ដល់​អារម្មណ៍​របស់​ប្រិយមិត្ត​របស់​អធិរាជ​ស Real Madrid​។​

​    ​អ្នកលេង​បណ្តាញ​ផ្សព្វផ្សាយ​សង្គម Twitter ម្នាក់​បាន​ចូលមក​សំពង​មុនគេ​និង​បាន​កំណត់ថា Ronaldo គឺ​ស្ថិតនៅ​ក្នុងចំណោម​អ្នក​ញាក់​បាល់​ដ៏​អន់​បំផុត​ក្នុង​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga​។​

​    ​ប្រធាន​ក្រុម​ព័រ​ទុយ​ហ្គា​ល់​រូបនេះ មាន​មធ្យមភាគ​តិចជាង ០,៥​ភាគរយ​នៃ​ជោគជ័យ​ទៅលើ​ការញាក់​បាល់​ក្នុង​មួយ​ប្រកួត ខណៈដែល​នេះ​ជា​អត្រា​ជោគជ័យ​ដ៏​គួរឱ្យ​សង្វេគ​ជាទីបំផុត​របស់​គាត់​។ នេះ​បើ​យោងតាម​ការសិក្សា​ផ្នែក​ញាក់​បាល់​។ 

​    ​ក្រោម​នេះ​ជា​រូបភាព​មួយ​សន្លឹក​ផ្សេងទៀត​នៃ​ស្ថិតិ​ត្រួសៗ​នៃ​លទ្ធផល​ញាក់​បាល់​ដ៏​ខ្សោយ​របស់គាត់​ដោយ​ចាញ់​ទាំង Lionel Messi និង Neymar ទៅទៀត​។ នេះ​មិន​និយាយ​ពី​ខ្សែបម្រើ​ឆ្នើម Andres Iniesta ដែល​ញាក់​បាល់​ជា​មធ្យម ៥ ដង​ក្នុង​មួយ​ប្រកួត​ផង​៕

adverise with khmeread

មតិយោបល់