adverise with khmeread 5806044c5177ca12bf000001

Dejan Lovren របស់​ហង្ស​ក្រហម​សរសើរ David de Gea អ្នកចាំទី​របស់​បិសាច​ក្រហម​

    ​ខ្សែការពារ​ក្រុម​ហង្ស​ក្រហម Liverpool កីឡាករ Dejan Lovren បាន​អះអាងថា David de Gea គឺជា​ហេតុផល​តែមួយគត់​ដែល​ហង្ស​ក្រហម​មិន​ទទួលបាន​ជ័យជម្នះ​កាលពី​យប់​ថ្ងៃ​ចន្ទ​កន្លងទៅ​។​

​    ​អ្នកចាំទី​ដៃ​ទីមួយ​ក្រុមបាល់ទាត់​អន្តរជាតិ​អេ​ស្ប៉ា​ញ De Gea បាន​សង្គ្រោះ​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ចំនួន​ពីរលើក​អំឡុង​ការប្រកួត​បញ្ចប់​លទ្ធផល​ត្រឹម ០-០ ដែល​ការ​ស៊ុត​ទីមួយ​គឺ​ចេញពី​ជើង​របស់ Emre Can និង​ការ​ស៊ុត​ទី​ពីរ​ដ៏​អស្ចារ្យ​គឺ​ចេញពី​ចម្ងាយ​របស់ Philippe Coutinho ដែល​វា​មើលទៅ​ហាក់ដូចជា​ហោះ​សំដៅទៅ​មុំ​៩០ តែ​ត្រូវ​អ្នកចាំទី​បិសាច​ក្រហម​សង្គ្រោះបាន​យ៉ាង​អស្ចារ្យ​បំផុត​។​

​    ​ដោយ​បញ្ជាក់​ទៅកាន់​វេ​ប​សាយ​ផ្លូវការ​របស់​ហង្ស​ក្រហម បន្ទាប់ពី​បញ្ចប់​ការប្រកួត Lovren បាន​ទទួលស្គាល់ថា គាត់​គិតថា​ការ​ស៊ុត​របស់ Coutinho បាន​បំបែក​ពងមាន់​ទៅហើយ​។ 

​    ​គាត់​បាន​បញ្ជាក់ថា "​យើង​មានឱកាស​ពិតជា​ច្រើន​ក្នុង​តង់​ទី​ពីរ យើង​មាន​សេចក្តីក្លាហាន​ច្រើនឡើង​ថែម​បន្តិចទៀត ខ្ញុំ​នឹង​និយាយថា ក្នុង​តង់​ទី​ពីរ​ច្រើនជាង​តង់​ទីមួយ ប៉ុន្តែ​ការសង្គ្រោះ​ដែល​មិន​គួរឱ្យ​ជឿ​ពី De Gea... ខ្ញុំ​បាន​ឃើញថា​វា​ចូល​រួចជាស្រេច​ទៅហើយ​ពី​ការ​ស៊ុត​របស់ Coutinho! តែ​បែរជា​មិន​ចូល​"៕

adverise with khmeread

មតិយោបល់