adverise with khmeread Untitled 1

Lionel Messi និង Cristiano Ronaldo សហការគ្នា​ថត​វីដេអូ​មួយ​ដើម្បី​ប្រឆាំង​ការរើសអើង​ជាតិ​សាសន៍​

    ​Lionel Messi និង Cristiano Ronaldo បាន​ស្ថិតនៅ​ក្នុងចំណោម​តារាបាល់ទាត់​ដែលមាន​ឈ្មោះ​ល្បីៗ​ផ្សេងៗ​ទៀត​ដែល​បាន​សហការគ្នា ក្នុង​វីដេអូ​យុទ្ធនាការ​ផ្សព្វផ្សាយ​ពី​ការចៀសវាង​រើសអើង​ជាតិ​សាសន៍ ដែល​គេ​ហៅថា #NoToRacism ដែលជា​យុទ្ធនាការ​របស់​សហព័ន្ធ​បាល់ទាត់​អឹ​រ៉ុ​ប UEFA ។​

​    ​តារាបាល់ទាត់​ឆ្នើម​ប្រចាំ​ក្រុម​គូប្រជែង​យក្ស​ទីមួយ​របស់​ពិភពលោក Barcelona និង Real Madrid ទាំង​ពីររូប ត្រូវបាន​ចូលរួម​ដោយ Zlatan Ibrahimovic, Paul Pogba, Robert Lewandowski, Manuel Neuer, Gareth Bale និង Sergio Ramos, Mesut Ozil និង​តារាបាល់ទាត់​ដទៃ​ជាច្រើន​ទៀត​ក្នុង​វីដេអូ​រយៈពេល ៦០​វិនាទី​ដែល​យើង​អាច​ឃើញ​ខាងក្រោម​នេះ​។​

​    ​Clarence Seedorf ដែលជា​ឯកអគ្គរដ្ឋទូត UEFA របស់​ពិភពលោក​សម្រាប់​ភាព​ចម្រុះ​ជាតិ​សាសន៍ និង​ការផ្លាស់ប្តូរ បាន​បញ្ជាក់ថា "​ភាព​ចម្រុះ​ជាតិ​សាសន៍​គឺជា​កម្លាំង​មួយ មិនមែនជា​ភាពទន់ខ្សោយ​មួយ​នោះទេ​។ យើង​ត្រូវ​ការអប់រំ​ប្រជាជន​វ័យក្មេង ដែល​ផ្តល់ឱ្យ​ពួកគេ​នូវ​លទ្ធភាព​ក្នុងការ​ស្វែងយល់ថា ភាព​ចម្រុះ​ជាតិ​សាសន៍ គឺ​វិជ្ជមាន​ដើម្បី​ជំរុញ​ភាព​ចម្រុះ​ជាតិ​សាសន៍​ឱ្យ​កាន់តែច្រើន​ក្នុង​ពិភពលោក​"៕

 

adverise with khmeread

មតិយោបល់