adverise with khmeread %e1%9e%9a%e1%9e%90%e1%9e%99%e1%9e%93%e1%9f%92%e1%9e%8f%e1%9f%a2%e1%9e%82%e1%9f%92%e1%9e%9a%e1%9e%bf%e1%9e%84%e1%9e%94%e1%9e%bb%e1%9e%80%e1%9e%82%e1%9f%92%e1%9e%93%e1%9e%b6%e1%9e%9a%e1%9e%84%e1%9e%80%e1%9e%b6%e1%9e%9a%e1%9e%81%e1%9e%bc%e1%9e%85%e1%9e%81%e1%9e%b6%e1%9e%8f %e1%9e%91%e1%9e%b6%e1%9f%86%e1%9e%84%e1%9e%9f%e1%9e%84%e1%9e%81%e1%9e%b6%e1%9e%84

រថយន្ត២គ្រឿងបុកគ្នារងការខូចខាត ទាំងសងខាង

     ភ្នំពេញ ៖ បុរស​ម្នាក់​បើក រថយន្ត​ម៉ាក​កាមរី​(​បា​ឡែ​ន​)​មួយគ្រឿង​បើក​បត់​ឆ្លង​ផ្លូវ​មិន​ប្រយ័ត្ន​ជ្រុល​ទៅបុក​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក​ឡិុច​ស៊ី​ស​ចំ​ពី​ចំហៀង​បណ្ដាល​ឲ្យ​រង​ការខូចខាត​តែ​មិន​គ្រោះថ្នាក់​ដល់​មនុស្ស​ទេ ។​
    ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៤០ នាទី​យប់ ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​វិទ្យាល័យ​ព្រះ​សុ​ី​សុ​វ​ត្តិ តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ​។​
    សាក្សី​ដែល​ឃើញ​ហេតុនេះ​បាន​ឲ្យ​ដឹងថា ដំបូង​គេ​បានឃើញ​រថយន្ត​ឡិច​ស៊ី​ស RX300 ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2C-9424 បើកបរ​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្នុង​ល្បឿន​។​
   ខណ​:​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​(​បា​ឡែ​ន )​ពណ៌​ស្ក ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-0469 ដែល​បើកបរ​តាម​បណ្ដោយ​ផ្លូវ​១៨៤ ទិសដៅ​ពី​លិចទៅ​កើត មកដល់​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក៏បាន​បត់​ឆ្វេង​ឆ្លងផ្លូវ​ដោយ​បត់​មិន​ប្រយ័ត្ន ក៏​ជ្រុល​ទៅបុក​រថយន្ត​ឡិច​ស៊ី​ស​ចំ​ពី​ច​ហៀ​ង​បណ្ដាល​ឲ្យ​រថយន្ត​ឡិច​ស៊ី​ស កូត​ទ្វារ​មួយ​ចំហៀង​និង​បែក​កង់​ក្រោយ​ផ្នែក​ខាងឆ្វេង រីឯ​រថយន្ត​បា​ឡែ​ន​ដែល​បង្ក​នោះ ក៏បាន​របូត​កាង​ពីមុខ​ផងដែរ ។​
      ក្រោយពេល​កើតហេតុ​ខាង​ម្ចាស់​រថយន្ត​បា​ឡែ​ន​បាន​សង​ថ្លៃ​ខូចខាត​ទៅលើ​ម្ចាស់​រថយន្ត​ឡិច​ស៊ី​ស​ដើម្បី​បញ្ចប់រឿង​នៅនឹងកន្លែង​កើតហេតុ​តែ​ម្តង​៕​

adverise with khmeread

មតិយោបល់