adverise with khmeread Unnamed

ឃាត់​ជនជាតិ​យួន​៨​នាក់​ស្នាក់នៅ​ខុសច្បាប់​

    ភ្នំពេញ ៖ ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ក្រុង​បាន​សហការ ជាមួយ​នាយកដ្ឋាន​ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី និង​មន្ត្រីប៉ូលិស​មូលដ្ឋាន ខណ្ឌ​ច្បារអំពៅ ដឹកនាំ​ដោយ​លោក​ សៀង សុខ​ ព្រះរាជអាជ្ញារង បាន​ចុះ​ត្រួតពិនិត្យ​ជនបរទេស ដែល​ស្នាក់នៅ​ខុសច្បាប់ ស្ថិតនៅ​ភូមិ​តាងៅ​ក្រោម ក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​ឃាត់​បាន​ជនជាតិ​យួន ៨​ នាក់​នៅ​ព្រឹក​ថ្ងៃទី​១៩​ តុលា ឆ្នាំ​២០១៦​នេះ។​

    ប៉ូលិស​និយាយថា ជា​លទ្ធផល​ត្រួត​ពិនិត្យឃើញ​មាន​ជនជាតិ​យួន​ចំនួន ​៨ ​នាក់ ប្រុស ​៦ ​នាក់ ដែល​បានមក​ស្នាក់នៅ​ខុសច្បាប់​គ្មាន​លិខិតស្នាម​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​អគ្គនាយកដ្ឋាន​អន្តោ​ប្រ​វ​សន៍​ដើម្បី​បន្ត​និតិ​វិធី​៕

adverise with khmeread

មតិយោបល់