adverise with khmeread 14797307 311762382538215 384989979 n

វ៉ៃខ្នោះ​ជនសង្ស័យ​ម្នាក់​លួច​ម៉ូតូ​មន្ត្រីប៉ូលិស​ក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់​

    ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃទី​១៩ ​តុលា ​ឆ្នាំ​២០១៦​នេះ បន្ទាប់ពី​បានធ្វើ​សកម្ម​ភាព​លួច​យក​ម៉ូតូ កាលពី​ថ្ងៃទី១២​ តុលា ​ឆ្នាំ​២០១៦ ម៉ោង​២​រំលង​អា​ធ្រា​ត្រ​នៅក្រោម​ស្ពាន​ព្រះមុនីវង្ស​ចាស់ ផ្លូវ​បេតុង ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ចៀប ផល្លី ភេទ​ប្រុស អាយុ៥០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មន្ត្រីប៉ូលិស ស្នាក់​នៅផ្ទះ លេខ​៥៤ ផ្លូវ៣៦៩ ភូមិ​ព្រែក សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ​។​

    ចំណែក​ជនសង្ស័យ​ឃាត់ខ្លួន​ឈ្មោះ ណេង សា​វីត ភេទប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ​។​

    ប៉ូលិស​បន្តថា កាលពី​ថ្ងៃទី១២ ​តុលា​ ឆ្នាំ​២០១៦ ម៉ោង​០២​រំលង​អា​ធ្រា​ត្រ​ជនរងគ្រោះ​បាន ទុក​ម៉ូតូ​ម៉ាក​ហុងដា​សេ​៩០ គុប​ជ្រុង​ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ ភ្នំពេញ 1AW-6588​ លេខ​តួ ២១១៥២៩៤ លេខ​ម៉ាស៊ីន​២០២៨៣៦២ នៅ​ចំណុចកើតហេតុ ដោយ​ចាក់​សោក និង​ចាក់សោ​កង ខ្សែកាប​ជាប់​ជាមួយ​ម៉ូតូ រួច​ទៅ​ដេក​ក្បែរ​នោះ។​

    ស្រាប់​តែមាន​ជនសង្ស័យ២​នាក់​ឈ្មោះ ណេង សា​វីត ​និង​ឈ្មោះ ​មករា បាន​លួច​យក​ម៉ូតូ​ជនរងគ្រោះ រួច​នាំគ្នា​ជិះ​យក​ម៉ូតូ​ទៅ បញ្ចាំ​គេ​នៅ​ម្តុំ​ឃ្លាំង​រំសេវ បាន​លុយ​១៣៥​ដុល្លារ ចែកគ្នា​ស៊ី​ចាយ និង​ទិញ​គ្រឿងញៀន​ជក់​អស់​។​

    ប៉ូលិស​ន្ត​ថា លុះដល់​ថ្ងៃទី១៩​ តុលា​ ឆ្នាំ២០១៦ ម៉ោង​៩ ​និង​៣០​នាទី ជនរងគ្រោះ​ឃើញ ជនសង្ស័យ​ឈ្មោះ​ ណេង សា​វីត នៅ​ភូមិ​ដើម​ចាន់ សង្កាត់​ច្បារអំពៅ​ទី​២ ខណ្ឌ​ច្បារអំពៅ ក៏​ឃាត់ខ្លួន ប្រគល់​ឱ្យសមត្ថកិច្ច​ធ្វើការ​សាកសួរ។​

    បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ច្បារអំពៅ ដើម្បី​ចាត់ការតាម​នីតិវិធី៕

adverise with khmeread

មតិយោបល់