adverise with khmeread 14808675 311768839204236 1345647521 o

លួច​ម៉ូតូ​ពី​ក្រុង​សៀមរាប​បានសម្រេច ជាប់​ខ្នោះ​នៅ​ស្រុក​ពួក​

    សៀមរាប​ ៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត សៀមរាប​ចាប់ខ្លួន​កាលពី​ថ្ងៃទី​១៩ ​តុលា​នេះ  ហើយ​បានធ្វើ​ការសួរនាំ​បន្ត ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​ទៅតាម​ផ្លូវច្បាប់​។ ​ចំណែក​ម៉ូតូ​ប្រគល់ឱ្យ​ម្ចាស់​ដើម​វិញ​។​

    ប៉ូលិស​និយាយថា កាលពី​ថ្ងៃទី​១៧ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង៨ ​និង​១៧​នាទី​យប់ មាន​ចោរ​បាន​លួច​ម៉ូតូ​ជនរងគ្រោះ​ម្នាក់​ចេញពី​ក្រុង​សៀមរាប ត្រូវបាន​សមត្ថកិច្ច​ស្រុក​ពួក​ក្របួច​ជាប់ ខណៈ​ជនសង្ស័យ​កំពុង​ជិះ​ម៉ូតូ ដែល​សមត្ថកិច្ច​មើលទៅ​គួរ​ឱ្យ​សង្ស័យថា បាន​ប្រព្រឹត្ត​បទល្មើស​អ្វីមួយ ទើប​កម្លាំង​ប៉ូលិស​ដែល​កំពុង​ឈរជើង​យាមកាម​នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦ ធ្វើការ​ឃាត់ខ្លួន​សួរនាំ។​

    បន្ទាប់មក​ទើប​ដឹងថា ជនសង្ស័យ​បាន​លួច​ម៉ូតូ​របស់​ជនរងគ្រោះ​ចេញពី​ភូមិសាស្ត្រ ក្នុង​សង្កាត់​គោកចក ក្រុង​-​ខេត្តសៀមរាប រួច​បានប្រគល់​ទៅ​ឱ្យ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​សង្កា​ត់​គោកចក ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ​បន្ត​។​

    ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ មុខ​ផ្សារ​ពួក ក្នុងភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្តសៀមរាប នា​រសៀល​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦​នេះ​ថា ដោយយោង​តាម​ពាក្យបណ្តឹង​របស់​ជនរ​ង​គ្រោះ​ឈ្មោះ អ៊ឹម សា​រ័ត្ន ភេទប្រុស អាយុ៣៣​ឆ្នាំ មុខរបរ​ជា​មន្ត្រីប៉ូលិស​មាន​ទីលំនៅ​ភូមិ ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​សៀមរាប ដែល​បាន​បាត់ ម៉ូតូ​ម៉ាក ហុងដា សេ​១២៥​ព​ណ៌​ខ្មៅ សេរី​ឆ្នាំ​២០១១ ពាក់​ស្លាកលេខ សៀមរាប 1S:5101 លេខ​តួលេខ​ម៉ាស៊ីន លេខ​៨៦៣០៧៨៤ ខណៈ​មកពី​ម្ចាស់​ម៉ូតូ បាន​ចត​ម៉ូតូ​ទុកចោល និង​មិនបាន​ដក​សោ​ម៉ូតូ​ចេញ​។

    ប៉ូលិស​បាន​បន្តថា ក្រោយពី​ទទួលបាន​ពាក្យបណ្តឹង ទើប​ខាង​ប៉ូលិស​ប៉ុស្តិ៍​សង្កាត់​គោកចក បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​តាម​ស្រុក រហូត​ឈានដល់​ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ នៅតាម​ដងផ្លូវ​ជាតិ​លេខ​៦ មុខ​ផ្សារ​ពួក រួច​ប្រគល់​មកឱ្យ​កម្លាំង​ប៉ុស្តិ៍​សង្កាត់​គោកចក​វិញ។​

    ប៉ូលិស​បន្តទៀតថា ជនសង្ស័យ​មានឈ្មោះ បិ​ន សុផល ភេទ​ប្រុស អាយុ៤១​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​អ្នកតា​ទ្វា ឃុំ​ឬ​ស្សី​ក្រាំ ស្រុក​មោង​ឬ​ស្សី ខេត្តបាត់ដំបង។ ​សព្វថ្ងៃ រស់នៅ​ភូមិ​មណ្ឌល​៣ សង្កាត់​ស្លក្រាម ក្រុង​សៀមរាប មុខរបរ​មិន​ប្រាកដ​៕

adverise with khmeread

មតិយោបល់