adverise with khmeread Unnamed

យុវជន​ម្នាក់ បាន​នាំ​មិត្ត​ភិ​ក្ត​ទៅ​លេង​ទឹក​លង់​ខ្លួនឯង​ស្លាប់​

    សៀមរាប ​៖ មាន​ករណី​យុវជន ​អាយុ​១៨​ឆ្នាំ​ លង់ទឹក​ស្លាប់បាត់​បង់ជីវិត​កើតឡើង​នៅ​ភូមិ​ម្កាក់ ឃុំ​គោកធ្លក​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប​កាលពី​១៨ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង​៥ ​និង​៥០​នាទី ល្ងាច​កន្លងទៅនេះ ហើយ​ទីតាំង​មាន​គ្រោះថ្នាក់​ជា​ទំនប់​ម្កាក់ ​គឺជា​កន្លែង​ទេសចរណ៍​កម្សាន្ត​ដែលមាន​ប្រជាពលរដ្ឋ​ជាច្រើន​មកពី​គ្រប់ទិសទី​បាននាំគ្នា​ទៅលេង​នៅ​ទីនោះ។ រហូតដល់​ព្រឹក​ថ្ងៃទី​១៩​ ​តុលា​នេះ​ទើប​រក​សព​ឃើញ។​

    លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការ​ប៉ូលិស​ស្រុក​ជីក្រែង បាន​ឱ្យ​ដឹងថា យុវជន​ដែល​លង់ទឹក​ស្លាប់​នៅ​ចំណុច​ខាងលើ​មានឈ្មោះ វីត រ៉េត អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​តាវៀន សង្កាត់​សាលា​កំរើក ក្រុង​-​ខេត្តសៀមរាប បាន​នាំ​មិត្តភក្តិ​ទៅលេង​ទឹក​នៅ​ទំ​បន់​ម្កា​ប់ បណ្ដាលឱ្យ​លង់​ស្លាប់។​

    ក្រោយពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ស្រុក​បាន​ចុះទៅ​កន្លែងកើតហេតុ និង​បាន​ជួយ​រក​ជនរងគ្រោះ​តែ​រក​មិនឃើញ​អស់​រយៈពេល​មួយ​យប់។ ​រហូតដល់​វេលា​ម៉ោង៨ ​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​និង​ក្រុមគ្រួសារ ព្រមទាំង​ប្រជាពលរដ្ឋ​បាន​ប្រើប្រាស់​ទូក​បន្ត​រក ក៏​ប្រទះឃើញ​សាកសព​អណ្ដែត​នៅលើ​ផ្ទៃ​ទឹក​។​

    បច្ចុប្បន្ន​សាកសព បន្ទាប់ពី​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​រួច​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

adverise with khmeread

មតិយោបល់