adverise with khmeread Unnamed

ប៉ូលិស​ខេត្ត​ព្រះសីហនុ​វ៉ៃខ្នោះ​ចោរឆក់​បាន​ ៣ ​នាក់​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បានធ្វើការ​ស្រាវជ្រាវ ស៊ើប​អ​ង្គេ​ត​បង្ក្រាប​ចាប់បាន​ជនសង្ស័យ​៣​នាក់ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​១៩ ​តុលា​នេះ ពីបទ ជិះ​ម៉ូតូ​ឆក់​កាបូប​ពី​ស្ត្រី​ម្នាក់​បានសម្រេច បណ្តាលឱ្យ​ជនរងគ្រោះ​ដួល​មាន​របួស កាលពី​ថ្ងៃទី​តុលា​ ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់ នៅ​ចំណុច​មុខផ្ទះ​សំណាក់​អង្គរ ភូមិ​២ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់​មានឈ្មោះ ១-ឈ្មោះ នួន លី​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ (អ្នកបើក​ម៉ូតូ), ២-​ឈ្មោះ ​កៅ ចិន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ ៣ សង្កាត់​១ ក្រុងព្រះសីហនុ (​ជិះ​កណ្តាល​អ្នក​ឆក់​) ​និង​៣-​ឈ្មោះ ​តូច វែង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​១ ក្រុងព្រះសីហនុ (​សហចារី​ជិះ​ខាងក្រោយ​)។​

    ចំណែក​ជនរងគ្រោះ​ឈ្មោះ អ៊ុក រ័ត្ន​នា ភេទ​ស្រី អាយុ​៣៥​ឆ្នាំ មុខរបរ​បុគ្គលិក ហាង​សូរិយា​ល្អ មាន​ទីលំនៅ ភូមិ​៣ សង្កាត់​៣ ក្រុងព្រះសីហនុ។​

    វត្ថុតាង​ចាប់យក​បាន ១. ទូរស័ព្ទដៃ​ម៉ាក ស៊ាំ​សុង S5 ចំនួន​១​គ្រឿង (បាន​ប្រគល់ឱ្យ​ជនរងគ្រោះ​វិញ​ហើយ) និង​២. ម៉ូតូ​ម៉ាក អ៊ែរ​ប្លែ​ត​១​រឿង ជា​មធ្យោបាយ​ធ្វើ​សកម្មភាព។​

    បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង កម្លាំង​ជំនាញ​កំពុង​បន្ត​និតិ​វិធី បញ្ជូនទៅ​តុលាការ៕

adverise with khmeread

មតិយោបល់