adverise with khmeread 14804708 311780252536428 1110423106 n

ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​នៅ​ក្រុងព្រះសីហនុ​

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ក្រុមទី​១ ភូមិ​៤ សង្កាត់​២ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៦​កន្លះ​យប់​ថ្ងៃទី​១៨​ តុលា​ ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ឈ្មោះ សុខ វណ្ណ​រ៉ា​ ហៅ​ម៉ៅ ភេទ​ប្រុស អាយុ៣៥​ឆ្នាំ ស្នាក់នៅ​ក្រុមទី​១ ភូមិ​៤ សង្កាត់​២ ក្រុងព្រះសីហនុ។​ ដកហូត​បាន​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន ១​កញ្ចប់​តូច និង​កញ្ឆា​ក្រៀម ១​កញ្ចប់។​

    បច្ចុប្បន្ន​ជនល្មើស​ខាងលើ កម្លាំង​ប៉ូលិស​ជំនាញ​បាន​កសាង​សំណុំ​រឿង​ដើម្បី​បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត​ព្រះសីហនុ៕

 

adverise with khmeread

មតិយោបល់