adverise with khmeread 14787614 311784552535998 508186962 o

វ៉ៃខ្នោះ​ជនសង្ស័យ​៣​នាក់​ជាមួយ​ថ្នាំញៀន ​៩ ​កញ្ចប់

    ព្រះសីហនុ ៖ កម្លាំង​ប៉ូលិស​ជំនាញ​នៃ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ក្រុងព្រះសីហនុ បាន​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដែល​ប្រព្រឹត្ត​នៅ​ក្រុមទី​២៨ ភូមិ​១ សង្កាត់​៤ ក្រុងព្រះសីហនុ កាលពី​វេលា​ម៉ោង​៨​កន្លះ​យប់​ថ្ងៃទី​១៨​ តុលា ​ឆ្នាំ​២០១៦។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ៣​នាក់​ទី​១-​ឈ្មោះ ហម មករា ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ ពៅ ខេមរា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ​និង​៣-​ឈ្មោះ ពេជ្រ ណេ ភេទ​ស្រី អាយុ​៣៣​ឆ្នាំ។ ​ដកហូត​បាន​វត្ថុតាង ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​៩​កញ្ចប់​តូច និង​ទូរស័ព្ទ ១​គ្រឿង​។​

    បច្ចុប្បន្ន​ជនល្មើស​ទាំង​ ៣​ នាក់​ខាងលើ កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅកាន់ សាលាដំបូង​ខេត្ត​ព្រះសីហនុ៕

adverise with khmeread

មតិយោបល់