adverise with khmeread Unnamed %283%29

ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​ឃាត់ខ្លួន​ជនសង្ស័យ ​២​ នាក់​ចែកចាយ​គ្រឿងញៀន​

    កំពង់ឆ្នាំង ៖ កម្លាំង​ប៉ូលិស​ក្រុង​កំពង់ឆ្នាំង​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ការិយាល័យ​ជំនាញ ប្រឆាំង​គ្រឿងញៀន​ចុះបង្ក្រាប​ករណី រក្សាទុក,​ ចែកចាយ​នឹង​ប្រើប្រាស់​គ្រឿងញៀន​នៅ​ចំណុច​ផ្ទះ​ សេង ចន្ថា ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ នៅ​ភូមិ​ត្រពាំង​បី​ សង្កាត់​ផ្សារឆ្នាំង​ (​ខាងជើង​ផ្សារលើ​) កាលពី​ថ្ងៃទី​១៩​ តុលា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោង​១១​ និង​៣០​នាទី។​

    ប៉ូលិស​និយាយថា លទ្ធផល​បង្ក្រាប​ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ គឺ​១-​ឈ្មោះ វង្ស វាសនា ភេទ​ប្រុស ​អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង​ និង​២-​ឈ្មោះ ថោង ច័ន្ទ​មុន្នី ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំមាន​ទីលំនៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង។​

    ដកហូត​វត្ថុតាង ថ្នាំ​ម្សៅ​ក្រាម​ព​ណ៌ស ៣​កញ្ចប់​តូច​, ​ម្សៅ​ក្រាម​ពណ៌​ស​ធ្វើតេស្ត​រួច ​(​គ្មាន​សារធាតុ​ញៀន​) ១​កញ្ចប់​ធំ និង​សម្ភារៈ​សម្រាប់​វេច​ខ្ចប់​និង​ឧបករណ៍​សំរាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​៕

adverise with khmeread

មតិយោបល់