adverise with khmeread Ahha

នាង​ដាក់​ម្សៅ​មេនំ​ប៉័ង​លើ​ម្រាមជើង​...​ហើយ​បាន​ដោះស្រាយ​បញ្ហា​រំខាន​បំផុត​មួយ​ក្នុង​ជីវិត​របស់​នាង​

    ​ជំងឺ​តូចតាច ដែល​មិនត្រូវ​ការព្យាបាល​អ្វី​ខ្លាំងពេក ជាការ​រំខាន​បំផុត​ក្នុង​ការរស់នៅ​ប្រចាំថ្ងៃ​។ ក្រៅពីនេះ រឿង​ដ៏​គួរឱ្យ​រំខាន​ទាំងនេះ​ជារឿយៗ​អាច​ព្យាបាល​បាន​ដោយ​ត្រូវការ​គ្រឿងផ្សំ​តែមួយគត់ តែ​យើង​មិនដឹង សុខចិត្ត​ទ្រាំ​រហូតមក​។​

​    ​ខាងក្រោម​នេះ​ជា​បញ្ហា​យើង​ជួប​ប្រចាំថ្ងៃ រាប់​ចាប់ពី​ឈឺ​ត្រចៀក​រហូតដល់​ផ្តាសាយ​៖

​    ​១. ប្រើ​ទឹកខ្មេះ​ប៉ោម​សម្រាប់​បំបាត់​ឈឺ​ក​
​    ​បំបាត់​ឈឺ​កបាន​យ៉ាង​ឆាប់រហ័ស ដោយ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ប៉ោម​មួយ​កូន​ស្លាបព្រា​ជាមួយនឹង​ទឹក​ខ្លះៗ រួច​ផឹក​រៀងរាល់​ពីរ​បី​ម៉ោង​ម្ដង​។​

​    ​២. ត្រាំ​ជើង​ក្នុង​ទឹក​ខ្ពុ​ល​មាត់​
​    ​មេជើង ឬ​ជើង​កើត​ផ្សិត អាច​ព្យាបាល​ដោយ​គ្រាន់តែ​ត្រាំ​ជើង​ក្នុង​ទឹក​ខ្ពុ​ល​មាត់ ពីរ​បី​ថ្ងៃ​ជាការ​ស្រេច​។​

​    ​៣. តែ​ខ្មៅ​សម្រាប់​ស្នាម​ជាំ​ដោយសារ​កម្ដៅ​ព្រះអាទិត្យ​
​    ​ប្រសិន​ព្រះអាទិត្យ​ធ្វើឱ្យ​ជាំ​ស្បែក យក​កញ្ចប់​តែ​ខ្មៅ​សើមៗ ឬ​កាក​តែ​ដាក់​ពីលើ​កន្លែង​ជាំ ទុកចោល​រហូតដល់​ស្ងួត​ជាការ​ស្រេច​។ ធ្វើឱ្យបាន​ច្រើនដង នឹង​ជាសះស្បើយ​។​

​    ​៤. ជីរអង្កាម​សម្រាប់​វិលមុខ​
​    ​ជីរ​អង្គា​ម​ត្រូវបាន​ស្គាល់​ថា​ជា​រុក្ខជាតិ​សម្រាប់​បង្កើន​ថាមពល​។ ដើម្បី​បញ្ឈប់​វិលមុខ អ្នក​អាច​ពិសា​តែ​ជីរ​អង្គា​ម ឬ​គ្រាន់តែ​ហិត​ក៏​បាត់​ដែរ​។​

​    ​៥. ម្សៅ​មេនំ​បុ័ង (Baking Soda) សម្រាប់​ក្រហាយ​ទ្រូង​
​    ​ម្សៅ​មេនំ​បុ័ង​មួយ​ស្លាបព្រា​បាយ​លាយ​ជាមួយនឹង​ទឹក​មួយ​កែវ ហើយ​ផឹក​វា នឹង​កាត់បន្ថយ​ក្រហាយ​ទ្រូង ដែល​បណ្ដាលមកពី​អាស៊ីត​ក្នុង​ក្រពះ​ភ្លាមៗ​។ ម្សៅ​មេនំ​ប៉័ង​លាយ​ទឹក​បន្តិច បិត​លើ​ម្រាមជើង​ដែល​កើតរោគ​ផ្សិត ក៏​ជាសះស្បើយ​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់