adverise with khmeread Ohhh

សញ្ញា​ទាំងអស់នេះ​បង្ហាញថា​ថ្លើម​របស់​អ្នក​ផ្ទុក​ជាតិពុល​ហួសប្រមាណ ជាហេតុ​បណ្តាលឱ្យ​ធាត់​

    ​ថ្លើម​គឺជា​សរីរាង្គ​មួយ​ដែល​ប្រឹង​ធ្វើការ​ខ្លាំងជាងគេ​ក្នុង​រាងកាយ​របស់​អ្នក ហើយ​វា​មាន​មុខងារ​សំខាន់​ក្នុងការ​បន្សុទ្ធ​ឈាម បណ្ដេញ​ជាតិពុល​គ្រោះថ្នាក់ និង​សារធាតុចិញ្ចឹម​មេ​តា​ប៉ូលីស ឬ​បំបែក​សារធាតុចិញ្ចឹម​ចែកចាយ​ទៅក្នុង​រាងកាយ​។​

​    ​យ៉ាងណាមិញ ពេល​ខ្លាញ់​រុំ​ថ្លើម​របស់​អ្នក វា​មិនអាច​លុបបំបាត់​ជាតិពុល​ទាំងនោះ​ពី​រាងកាយ​របស់​អ្នក​ឡើយ ដែល​នេះ​ដោយសារ​របប​អាហារ​របស់​អ្នក​មិនមាន​សុខភាព​។​

​    ​* សញ្ញា​នៃ​ថ្លើម​ពោរពេញ​ទៅដោយ​ជាតិពុល​
​    ​នេះ​អាច​បណ្ដាលឱ្យ​រលាក បន្សល់​នូវ​ស្លាកស្នាម​លើ​ថ្លើម ជាពិសេស​ធ្វើឱ្យ​ថ្លើម​ខូច​។ មាន​សញ្ញា​ជាច្រើន​បង្ហាញថា ថ្លើម​របស់​អ្នក​ពោរពេញ​ទៅដោយ​ជាតិពុល​។​

​    ​សញ្ញា​ទាំងនោះ​រួមមាន​៖
​    ​- ឈឺសន្លាក់​រ៉ាំ​រៃ ឬ​ឈឺ​ចុកចាប់​សាច់ដុំ​
​    ​- ឈឺក្បាល ឬ​ឈឺក្បាល​ប្រកាំង​ខាងក្រោយ​គ្រាប់ភ្នែក​
​    ​- អស់កម្លាំង​ល្ហិតល្ហៃ​
​    ​- ថប់​បារម្ភ​
​    ​- កើត​ជំងឺ​ធ្លាក់​ទឹកចិត្ត​
​    ​- ឡើង​ទម្ងន់​ឥត​មូលហេតុ​
​    ​- ឈឺពោះ​
​    ​- រាគ​
​    ​- ទល់លាមក​
​    ​- កើតមុន ឬ​ជំងឺ​ស្បែក​ផ្សេងៗ​
​    ​- អតុល្យភាព​អ័រម៉ូន​
​    ​- បែកញើស​ហួសប្រមាណ​
​    ​- អា​ឡែ​ស៊ី​
​    ​- ខួរក្បាល​មិនសូវ​ចងចាំ​បានយូរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់